‘Reputation’ អាល់​ប៊ុ​ម​ថ្មី​របស់ Taylor Swift ក្នុង​មួយ​សប្តាហ៍​លក់បាន​ជាង​ពីរលាន​អាល់​ប៊ុ​ម​

  • ថ្ងៃ​ពុធ, 10 ខែ​មករា 2018 3:32 ល្ងាច
  • 164 Views

‘Reputation’ អាល់​ប៊ុ​ម​ថ្មី​របស់ Taylor Swift បានក្លាយ​ជា​អាល​ប៊ុ​ម​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង និង​បាន​ក្លាយជា Biggest-selling album នៅ​សហរដ្ឋអាមេរិក​ផងដែរ​។ ក្នុង​សប្តាហ៍​ដំបូងអាល់ប៊ុមនេះល​ក់​ចេញ​បាន​១,២៣​លាន​ឯណោះ នៅ​ខណៈពេលដែល​អតីត​ម្ចាស់​តំណែង Biggest-selling album US (លោក Ed Sheeran) លក់បាន​ត្រឹមតែ​៩៣១០០០ អាល់​ប៊ុ​ម​តែប៉ុណ្ណោះ​។ អាល់​ប៊ុ​ម​នោះ​បាន​ឈ្មោះថា “Divide” របស់លោក Ed Sheeran ដែលបានដាក់លក់ជាផ្លូវការតាំងពីខែមីនា។

​កាលពីពេល​ថ្មីៗ​នេះ​ Taylor Swift ​ក៏បាន​ចេញ​នូវ​បទ​ជាច្រើន​ដែល​ផុស​ក្នុង​ឆា​ណែ​ល​ YouTube ផ្លូវការ​របស់​កញ្ញា។ បទនីមួយៗ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​នឹងការចូលទស្សនាជាច្រើនលាននាក់ពី​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ វាមានដូចជា​បទ “Ready For It” “Call It What You Want” និង “Gorgeous” ជាដើម​។​

សូមបញ្ជាក់ថាអាល់ប៊ុមនីមួយៗរបស់ Taylor Swift​ ទទួលបានការទិញមិនក្រោម១​លានអាល់ប៊ុម​ទេ​តាំងពី Taylor Swift ចូល​វិស័យ​សិល្បៈ​មក៕

​ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​