• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • ក្រសួង​សាធារណៈកា​រថា កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​៣០៧​គ្រឿង និង​ពិន័យ​បាន​ជាង ៥​រយ​លាន​រៀល​

ក្រសួង​សាធារណៈកា​រថា កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន​៣០៧​គ្រឿង និង​ពិន័យ​បាន​ជាង ៥​រយ​លាន​រៀល​

  • ថ្ងៃ​ពុធ, 10 ខែ​មករា 2018 9:15 ព្រឹក
  • 116 Views

​រាជធានី​ភ្នំពេញ​៖ លេខាធិការដ្ឋាន គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា កាលពី​ខែធ្នូ ចុងឆ្នាំ​២០១៧ កន្លងទៅ ខ្លួន​ឃាត់​រថយន្ត​ល្មើស​ទម្ងន់​បាន​ចំនួន ៣០៧​គ្រឿង ដោយ​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​បាន​ជាង​៥​រយ​លាន​រៀល​។​

ស្ថាប័ន​នេះ បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​របស់ខ្លួន​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​០៩ មករា ម្សិលមិញ ថា​ ​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ៣០៧​គ្រឿង ត្រូវបាន​ឃាត់​កាលពី​ខែធ្នូ​ ​ដោយ​ធ្វើ​ការពិន័យ​បាន​ថវិកា​សរុប​ចំនួន ៥៣៩.៣០០.០០០​រៀល​។​

​យ៉ាងណាក៏ដោយ​តាម​ការសង្កេត របស់​លេខាធិការដ្ឋាន គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​ ​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ថា ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​ថយចុះ​ចំនួន ៤៥​គ្រឿង គឺ​ពី ៣៥២​គ្រឿង ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ មក​៣០៧​គ្រឿង ក្នុង​ខែធ្នូ ឆ្នាំ​២០១៧​។​ ​គួរ​បញ្ជាក់ថា ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​ទាំងនោះ គឺ​ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ ២៥​តោន​៕

​ដោយ​៖ រិ​ទ្ធិ​ពល​