• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • ក្រោយ​ថ្ងៃ​រំដោះ ៧​មករា រយៈពេល​៣៩​ឆ្នាំ ខេត្ត​ព្រះសីហនុ ​អភិវឌ្ឍន៍​គួ​រឲ្យកត់សំគាល់

ក្រោយ​ថ្ងៃ​រំដោះ ៧​មករា រយៈពេល​៣៩​ឆ្នាំ ខេត្ត​ព្រះសីហនុ ​អភិវឌ្ឍន៍​គួ​រឲ្យកត់សំគាល់

  • ថ្ងៃ​ពុធ, 10 ខែ​មករា 2018 9:10 ព្រឹក
  • 110 Views

​ខេត្ត​ព្រះសីហនុ​៖ ខេត្ត​ព្រះសីហនុ ក្រោយ​ថ្ងៃជ័យ​ជំ​នៈ ៧​មករា ឆ្នាំ​១៩៧៩ រយៈពេល​៣៩​ឆ្នាំ មកនេះ មានការ​អភិវឌ្ឍន៍​គួរ​ឲ្យ​កត់សំគាល់​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​រស់​ដោយ​សន្តិភាព ដោយសារ​ការដឹកនាំ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាក​ច្រក​ម្ពុ​ជា​។​

​ខេត្ត​ព្រះសីហនុ បាន​កែប្រែ​ពី​ចំណុចសូន្យ ដែល​របប​ប្រល័យពូជសាសន៍​ប៉ុលពត បាន​បន្សល់ទុក​នៅក្រោយ​ថ្ងៃជ័យ​ជំ​នៈ ៧​មករា ឆ្នាំ​១៩៧៩ រហូតមកដល់​ថ្ងៃ​៧​មករា ឆ្នាំ​២០១៨ ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ ក៏​ជា​គោលដៅ​ផ្នែក​ឧស្សាហ៍ កម្ម​ពាណិជ្ជកម្ម និង​ទេសចរណ៍ ដ៏​សំខាន់​មួយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

​បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ មាន​ការី​ចំរើន​ផ្នែក​រោងចក្រ​សហគ្រាស វិស័យ​អចលនៈទ្រព្យ សំណង​អាគារ​ខ្ពស់ៗ និង​អ្នកវិនិយោគ​មក​បន្តាក់​ទុន​រីក​ដូច​ផ្សិត ដោយសារ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព និង​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។ ក្នុងនោះ ខេត្ត​ព្រះសីហនុ ក្រៅពី​វិស័យ​ឧស្សាហ៍កម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍ ក៏មាន​ផ្លូវគោក ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស ជាពិសេស​គឺមាន​កំពង់​ផែ​ទឹក​ជ្រៅ​ផងដែរ​។

ជាមួយគ្នានេះ ​លោក លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ក្រុងព្រះសីហនុ បាន​មានប្រសាសន៍ថា ក្រោយ​ថ្ងៃ​ជ័យជំនះ ៧​មករា កំពង់ផែ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​ខ្លាំង ទាំង​នាវា​ដឹកទំនិញ​ចូល​ចត​ឆ្លងកាត់ នាវា ទេសចរណ៍ និង​ធ្វើ​ឲ្យ​និ​យោ​ជិ​ក​បុគ្គលិក​កម្មករ​មាន​ជីវភាព​ធូរធារ​។ ទន្ទឹមនឹង​កំណើនសេដ្ឋកិច្ច​កើនឡើង​នេះ កំពង់ផែ​បា​នព​ង្រី​ផែ​ថ្មី​ក្រោម​កម្ចី​សប្បទាន​ទីភ្នាក់ងារ ចៃ​ការ ប្រទេស​ជប៉ុន​សម្រាប់​ការកសាង​នាពេល​បច្ចុប្បន្ន និង​គម្រោង​ពង្រីក​បន្ថែម​ទៅ​ថ្ងៃ​អនាគត​។​

លោក បាន​លើកឡើងថា ការរីកចម្រើន​របស់​កំពង​ផែ​ក្រុងព្រះសីហនុ រហូតមកដល់​នាពេល​បច្ចុប្បន្ន គឺ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ការរួមចំណែក​ការអភិវឌ្ឍន៍​ក្រុង​-​ខេត្ត​ព្រះសីហនុ ដែ​មានការ​ដឹកនាំ​របស់​ឯក​ឧ​ត្ត​ម ជាម ហ៊ីម ប្រធាគ​ណ​បក្ស​ប្រជាជន​ខេត្ត​, ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​មានការ​ចូលរួម​ពី​អស់លោក លោកស្រី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​អន្តរជាតិ អ្នកវិនិយោគ មក​បណ្តាក់​ទន់ នៅក្នុង​ខេត្ត ដោយ​ភាពជឿជាក់ ដូចនេះ​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​មួយ​នេះ កាន់តែ​អភិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈ​ ​ជាពិសេស​កំណើន​ភ្ញៀវទេសចរ បាន​កើនឡើង​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​៕

 

​ដោយ​៖ លី សុខ​ម៉ន​