Vin Diesel សម្តែង​ជា​តួអង្គ​ថ្មី​ក្នុង​រឿង Bloodshot

  • ថ្ងៃ​អង្គារ, 9 ខែ​មករា 2018 3:42 ល្ងាច
  • 237 Views

តារា​សម្តែង​ដ៏​ល្បី​លោក Vin Diesel ដែល​គេ​ភាគច្រើន​ស្គាល់​ជា​តួអង្គ​បើករថយន្ត​យ៉ាង​សាហាវ​ក្នុង​រឿង Fast and Furious ហើយ​ក្នុងពេល​ឥឡូវនេះ​លោក​ក៏មាន​តួនាទី​ជា​ដើរតួ​ជា Bloodshot ដែលជា​តួអង្គ​កាប់​ចាក់ បាញ់ប្រហារ​យ៉ាង​សាហាវ​វិញម្តង។​

Bloodshot គឺជា​តួអង្គ​ដែល​បង្កើតឡើង​ដោយ​លោក Kevin VanHook នឹង​បង្ហាញខ្លួន​ដំបូង​នៅ​ឆ្នាំ ១៩៩២ ក្នុង​សៀវភៅ Comic របស់ Valiant​។ ក្នុងពេល​ឆាប់ៗ​នេះ Cinematic Universes នឹង​បង្កើត​នៅ​រឿង​ថ្មី​នេះ​ដែលមាន​ចំណងជើង​ថា Bloodshot នឹងមាន​តួអង្គ​ថ្មីៗ​មកពី​សៀវភៅ Comic របស់ Valiant ផងដែរ​៕

ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​