​ប្រហែលជា​មិនមាន​វគ្គ​បន្តសម្រាប់​រឿង Journey ​ទេ​បើតាមការបកស្រាយរបស់ The Rock

  • ថ្ងៃ​ចន្ទ, 8 ខែ​មករា 2018 3:55 ល្ងាច
  • 265 Views

លោក Johnson (The Rock) កាលពី​ថ្ងៃទី​២​កន្លងទៅនេះ​បាន​បកស្រាយ​អំពី​សំនួរ​​ក្មេងប្រុស​ម្នាក់​ដែល​បាន​ចោទ​សួរក្នុង Twitter ថា តើ The Rock និង​មាន​គម្រោង​ក្នុង​ការចេញ​រឿង Journey វគ្គ​៣​ដែរឬទេ​ព្រោះ​ក្មេងប្រុស​ម្នាក់​នោះ​ពេញចិត្ត​នឹង​ខ្សែភាពយន្តរឿង Journey ខ្លាំងណាស់​។​

​សម្រាប់​ចម្លើយ​វិញ​គឺ The Rock បាន​និយាយថា​លោក​មិនមាន​គម្រោង​ក្នុងការចេញនូវ​រឿង​ថ្មី​នេះ​ទេ​ព្រោះ​គោលដៅរបស់លោក​គឺ​ទៅលើ Jules Verne’s “From the Earth to the Moon” ដើម្បី​ធ្វើការ​ប្រជែង​ជាមួយនឹង​គំ​នឹង​ឆ្នៃប្រឌិត​ថ្មី​។

​សូមបញ្ជាក់ថា​រឿង Journey 2: The Mysterious Island គឺជារឿងដែល​បានចេញ​កាលពី​កាលពី​ឆ្នាំ​២០១២​ និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​មនុស្ស​ជុំវិញ​ពិភពលោក​ជាមួយនឹង​ប្រាក់ចំណូល​ជាង​៣៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

​ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​