លោក Lee Hyun Woo និង​តារា​ជាច្រើនរូប​ទៀត​កំពុង​ត្រៀមខ្លួន​បម្រើកងទ័ព​

  • ថ្ងៃ​ចន្ទ, 8 ខែ​មករា 2018 2:55 ល្ងាច
  • 239 Views

តារា​ប្រុស​សង្ហា​ក្នុង​រឿង The Liar and His Lover លោក Lee Hyun Woo កំពុងតែ​ត្រៀមខ្លួន​ដើម្បី​ចូល​បម្រើកងទ័ព និង​ចាក​ចេញពី​ផលិតកម្ម​របស់លោក​ជា​ផ្លូវការ​។

Lee Hyun Woo ​កំពុងតែ​រងចាំ​​ការកោះហៅ​ក្នុងអំឡុង​ខែកុម្ភៈ​ខាងមុខនេះ ហើយ​លោក​និង​មិន​ធ្វើការ​ពន្យា​ពេល​ដូច​តារា​ផ្សេងទៀត​នោះទេ ព្រោះ​ដោយសារតែ​លោក​ចង់​បញ្ចប់​ភារកិច្ច​យោធា​នេះ​ ហើយលោកនឹង​មក​បន្ត​ការងារ​​បន្តទៀត​។

​សូមបញ្ជាក់ថា​ចំពោះ​តារា​ផ្សេងទៀត​កំពុងតែ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការចូល​បម្រើកងទ័ព​ដូចជា​លោក G-Drago និង​លោក Taeyang លោក JYJ’s Junsu និង​លោក Lee Min Ho ជាដើម​៕

ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​