ទន្លាប់ផ្តល់អត្ថ​ប្រ​យោ​ជ​ន៍​ជាច្រើន​

  • ថ្ងៃ​សុក្រ, 12 ខែ​មករា 2018 10:06 ព្រឹក
  • 96 Views

ទន្លាប់​គឺជា​ផ្លែឈើ​មួយ​ប្រភេទ ដែលមាន​រសជាតិ​ផ្អែម និង​សម្បូរ​ទៅដោយ​វីតាមីន ជាច្រើន​ដូចជា វីតាមីន A វីតាមីន C និង វីតាមីន B-Complex ព្រមទាំង​សារជាតិ​រ៉ែ មួយចំនួន​ដូចជា ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម និង​ស្ពាន់​ជាដើម​។​

ផ្លែ​ទន្លាប់​ក៏មាន​ផ្ទុក​នូវ អង់ស៊ីម​មាន​ប្រយោជន៍​មួយចំនួន ទៅ​បំបែក​កោសិកា​របស់​ជាតិពុល ក្នុង​សព៌ាង្គកាយ​មនុស្ស ហើយ​វា​ក៏មាន​ផ្ទុក​សារជាតិ Phytonutrient ដែលមាន​ឈ្មោះថា Catechins ដែល មាន​ឥទ្ធិពល​ខ្លាំង ក្នុងការ​ប្រឆាំងនឹង​ការ​រលាក​ប្រឆាំង នឹង​មេរោគ​និង​ប្រឆាំង នឹង​ភាព​ចាស់​មុន​អាយុ បាន​យ៉ាង​ប្រសើរ​ផងដែរ​។​

​ផ្លែ​ទន្លាប់​បាន​ជួយ​បំបាត់​ការឈឺ ចាប់​នៅ​ពែ​ល​មាន​ជំងឺ​រលាក​បំពង់ក ជួយ​សម្រួល​ដំណើរការ​របស់​ប្រដាប់​រំលាយ អាហារ ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ ប្រឆាំង នឹង​ការបង្ក​រោគ​ដោយ​មេរោគ ប្រឆាំងនឹង ជំងឺ​ទល់លាមក នឹង​ប្រឆាំងនឹង​ការកើនឡើង របស់​អាស៊ីត​ក្រពះ ផងដែរ​។​

មិនតែប៉ុណ្ណោះ វា​ក៏​ជា​ឱសថ សម្រាប់​បញ្ចុះ​ឬ​សម្រក​ទម្ងន់​បែប​ធម្មជាតិ ដែល​សម្បូរ​ដោយ​ជាតិ​កាក​សរសៃ​ខ្ពស់ បំផុត​សម្រាប់​ជំនួយ​ដល់​ប្រដាប់​រំលាយ អាហារ​និង​ការ​បន្ទោបង់​ផងដែរ​។​បរិភោគ​ផ្លែ ទន្លាប់​យ៉ាងហោចណាស់​ឲ្យ​បាន​មួយ​ផ្លែ ទៅ​ពីរ​ផ្លែ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ថែរក្សា តុល្យភាព​ទម្ងន់ ប្រដាប់​រំលាយ​អាហារ និង សម្រស់​ផងដែ​៕​