កត្តា​ឈឺ​សាច់ដុំ ក្រោយពី​ហាត់ប្រាណ​រួច​

  • ថ្ងៃ​សុក្រ, 12 ខែ​មករា 2018 9:59 ព្រឹក
  • 73 Views

នៅពេល​អ្នក​ហាត់ប្រាណ សាច់ដុំ​របស់​អ្នក​ឈឺចាប់ ហើយ​បង្កើតបានជា​អាស៊ីត​មួយ​ប្រភេទ ដែលមាន​ឈ្មោះថា​អាស៊ីត​ទឹកដោះគោ ដោយ​អាស៊ីត​នេះ​មានប្រតិកម្ម​ដូច​ជាតិពុល​។​

​ឥទ្ធិពល​របស់​វា ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង ដោយ​បង្ក​ឲ្យ​សាច់ដុំ​មាន​អារម្មណ៍​ហត់នឿយ​។ ហើយ​ប្រសិនបើ​អាស៊ីត​នេះ​ចេញ​អស់ពី​សាច់ដុំ វា​នឹង​បញ្ឈប់​អារម្មណ៍​ហត់នឿយ ហើយ​មាន​ដំណើរការ​ទៅតាម​ធម្មតា​វិញ​។​

​ដូច្នេះ​អារម្មណ៍​ហត់នឿយ ក្រោយពី​ហាត់ប្រាណ វា​ពិតជា​លទ្ធផល​នៃ​ជាតិពុល​មួយ​ប្រភេទ នៅ​ខាងក្នុង​រាងកាយ​។​ប៉ុន្តែ​រាងកាយ​ត្រូវការ​អារម្មណ៍​ហត់នឿយ​បែបនេះ ដើម្បី​សម្រាក​។ ក្នុងពេល​សម្រាក ឆ្អឹង​នៃ​សន្លាក់​នៃ​រាងកាយ​បាន​ជំនួស ឲ្យ​ការ​ទ្រទ្រង់​ជាតិ​ខ្លាញ់ ដែល​វា​បាន​ប្រើប្រាស់​៕​