គុណ​ប្រ​យោ​ជ​ន៏​នៃប្រទាល​កន្ទុយក្រពើ

  • ថ្ងៃ​សុក្រ, 12 ខែ​មករា 2018 7:53 ព្រឹក
  • 81 Views

​ប្រទាល​កន្ទុយក្រពើ ជា​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ ដែល​ប្រសិទ្ធភាព ខ្អ​ស់​ក្នុងការ​ថែ បំប៉ន​សុខភាព ស្បែក​។ តែ​ការសិក្សា​ថ្មីៗ នេះ​បាន​បង្ហាញថា ប្រទាល​កន្ទុយក្រពើ ក៏មាន​ប្រសិទ្ធភាព ក្នុងការ​ព្យាបាល​ជំងឺ ទឹកនោមផ្អែម​បាន យ៉ាង​ល្អ​ផងដែរ​។ សូមបញ្ជាក់​ជូន​ថា ជំងឺ​ទឹកនោមផ្អែម ជា​ប្រភេទ​ជំងឺ ខូច​ប្រព័ន្ធ​ភាពស៊ាំ​មួយ ដែល​អ្នក​អាច​បង្ការ វា​បាន​តាមរយៈ​ការ ការហាត់​ប្រាណ ឲ្យ​បាន​ទៀងទាត់ និង ការទទួល​ទាន​អាហារ សុខភាព​ជាប្រចាំ​។​

​ហើយ​ក្រុម​អ្នកជំនាញ ផ្នែក​សុខភាព​បាន​អះអាងថា ប្រសិន បើ​លោកអ្នក​អាច​បន្ថែម ប្រទាល​កន្ទុយក្រពើ ក្នុង​របប​អាហារ​ប្រចាំ ថ្ងៃ​របស់លោក​អ្នក​បាន គឺ​វា​មាន ប្រសិទ្ធ​ក្នុង ការ​ទប់​ស្តា​ត់ ជំងឺ​ទឹកនោមផ្អែម ហើ​សម្រាប់​អ្នកមាន​ជំងឺ ទឹកនោមផ្អែម​ហើយ វា​ក៏​អាចជួយ រក្សា​អ្នកជំងឺ​ទឹកនោមផ្អែម​នោះ ឲ្យ​ស្ថិតក្នុង​លក្ខ​ខ័​ណ្ឌ​មួយ ដែល​អាច​គ្រប់​គ្រង់​បានដែរ ដោយ​គ្រាន់តែ​ញាំ​ទឹក​ប្រទាល កន្ទុយក្រពើ​ក្នុង​ចន្លោះ ពី 5-15 មី​លី​លីត្រ​ក្នុង​មួយថ្ងៃ ឬ​ញាំ​វា​ស្រស់​តែម្តង​ក្នុង​បរិមាន 3 ស្លាប់ព្រា​កាហ្វេ​ក្នុង​មួយថ្ងៃ​។​ខាងក្រោម​នេះ​ជា​គុណ​ប្រ​យោ​ជ​ន៏​មូ​យ​ចំនួន​នៃ​ប្រទាល​កន្ទុយក្រពើ​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​៖

– សម្បូរ​ដោយ​ជាតិ​សរសៃ​ដែល​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​រាងកាយ​បាន​យ៉ាង មាន​ប្រសិទ្ធភាព​។​

– សម្បូរ​ដោយ​ប្រូតេអ៊ីន និង កាបូ​អ៊ី​ដ្រា​ត ដែល​អាច​កាត់បន្ថយ​ក​ម្រិ​ត​ជាតិ ស្ករ​។​

– អាច​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន ៥០% ក្នុង​រយៈពេល ២ ខែ​។​

– អាច​លាង​សម្អាត​ចរន្តឈាម និង​កម្ចាត់​ជាតិ​ស្ករ​ដែល​លើស​ក្នុង​ចរន្តឈាម បាន​។​

– មាន​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​រឹងមាំ ដែល​អាច​ប្រឆាំង​ទៅនឹង​ការ​រលាក​និង​របួស​ផ្សេងៗ​ដែល​បណ្តាលមកពី​ជំងឺ​ទឹកនោមផ្អែម​។​

– អាចធ្វើ​ឲ្យ​មាន​រំញោច​ក្នុងការ​បញ្ចេញ​អាំង​ស៊ុយ​លីន​។​

– ជា​ឱសថ​ធម្មជាតិ​ក្នុងការ​ព្យាបាល​ជំងឺ​ទឹកនោម ដោយ​គ្មាន​ផលប៉ះពាល់​អ្វី​ទាំងអស់​សម្រាប់​សុខភាព​៕​