​អាហារ ៥ ជួយ​ប្រឆាំង​តប​មហារីក​មាត់ស្បូន​

  • ថ្ងៃ​ព្រហស្បតិ៍, 11 ខែ​មករា 2018 10:23 ព្រឹក
  • 170 Views

១. ល្ហុងៈ តាម Healwithfood, ល្ហុង​ជា​ប្រភព​ជីវជាតិ​មួយ​ដ៏​ល្អ និង​សម្បូរ​ទៅដោយ​វីតាមីន C (​ច្រើនជាង​ប្រៀប​ជាម​យ​យ​ក្រូច​) ។ ទន្ទឹម​នោះ វា​ក៏​ផ្ទុក beta-Cryploxanthin និង Zeaxanthin ។ សារជាតិ​ទាំងនេះ មាន​ប្រសិទ្ធភាព​បន្ថយ​ហានិភ័យ​ឆ្លង HPV ហើយ​អ្នកជំនាញការ​ជឿថា ដោយ​គ្រាន់តែ​ទទួលទាន​ល្ហុង​១​ផ្លែ ក្នុង​១​សប្តាហ៍ គឺអាច​បន្ថយ​ហានិភ័យ​កើត​មហារីក​មាត់ស្បូន​នៅ​ស្ត្រី ។​

២. តែ​បៃតងៈ ភស្តុតាង​ជាច្រើន​បង្ហាញថា តែ​បៃតង​មាន​ប្រសិទ្ធភាព​ច្រើន ចំពោះ​សុខភាព និង​សម្ផស្ស​, ក្នុងនោះ វា​អាចជួយ​ទប់ស្កាត់​ជំងឺមហារីក​ច្រើន​ប្រភេទ រួមមាន​ទាំង​មហារីក​មាត់ស្បូន ។ Catechin, សារជាតិ​ចម្រុះ​មាន​ក្នុង​តែ​បៃតង ត្រូវបាន​បញ្ជាក់ថា ប្រសិទ្ធភាព​បំផុត ក្នុងការ​ការពារ​កោសិកា DNA ផុតពី​ការខូចខាត​ដែល​បង្កឡើង​ដោយ​រ៉ាឌីកាល់​សេរី ។​

៣. កា​រ៉ុ​តៈ យើង​សុទ្ធតែ​ដឹងថា ការ៉ុត​ល្អ​បំផុត​សម្រាប់​ភ្នែក​, តែ​អ្នកមាន​ដឹង​ទេ​ថា វា​ក៏​អាចជួយ​ការពារ​ប្រឆាំង​តប​មហារីក​មាត់ស្បូន ? ប្រសិទ្ធភាព​របស់​វា​ត្រូវបាន​ចាត់ទុកថា មាន​ពាក់ព័ន្ធ​ដល់​លក្ខណៈពិសេស​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា ។​

៤. ល្មៀ​តៈ មើល​ល្មៀត​តាំងពី​យូរ​មកហើយ ត្រូវបាន​ប្រើប្រាស់​ក្នុង​វេជ្ជសាស្ត្រ​បុរាណ​អាស៊ី ដើម្បី​ប្រឆាំង​ទប់ទល់​ជំងឺ​ជាច្រើន​ប្រភេទ ។ ក្នុង​បណ្តា​ឆ្នាំ​ថ្មីៗ​នេះ វេជ្ជសាស្ត្រ​លោកខាងលិច ក៏បាន​ចាប់ផ្តើម​យកចិត្តទុកដាក់​ច្រើនជាង ទៅដល់​ប្រសិទ្ធភាព​ព្យាបាល​ជំ​ង​របស់​ល្មៀត ។ ពួក​អ្នកស្រាវជ្រាវ​បានកំណត់​បាន​ថា ក្នុង​មើម​ល្មៀត​មាន​ផ្ទុក​សារជាតិ​មួយចំនួន ប្រឆាំង​មហារីក​យ៉ាង​ប្រសិទ្ធភាព​, ជួយ​កំទេច​ពពួក​រ៉ាឌីកាល់​សេរី​មាន​គ្រោះថ្នាក់ និង​ការពារ​កោសិកា​ផុតពី​ការវាយប្រហារ​របស់​វា ។ ក្រៅពីនេះ ល្មៀត​នៅមាន​សារជាតិ​ចម្រុះ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំងក្លា និង​អាច​ទប់ស្កាត់​ការកកើត nitrosamine និង​រារាំង​ការផលិត aflatoxin -​ដំណើរការ ២ មាន​ពាក់ព័ន្ធ​ដល់​ការ​កើន​ហានិភ័យ​មហារីក ។​

៥. ផ្កា​ស្ពែ​ខៀវៈ ផ្កា​ស្ពៃខៀវ​ជា​កំពូល​អាហារ​១​អាច​ប្រឆាំង​ទប់ទល់​មហារីក​មាត់ស្បូន ។ ផ្កា​ស្ពៃខៀវ​មាន​ផ្ទុក​សារជាតិ​ចម្រុះ​១​ខុស​ប្រក្រតី អាច​កម្ចាត់​ចោល​ជាតិពុល​បង្ក​មហារីក​, ទប់ស្កាត់​បម្រែបម្រួល DNA, បង្ក​ការ​ងាប់​ជ្រុះ​កោសិកា (apoptosis) មហារីក​, ទប់ស្កាត់​ការរីកចម្រើន​របស់​ដុំ​គីស​ស្លូត វិវត្តន៍​ទៅជា​ដុំ​គីស​កំណាច និង​ជួយ​បង្ការ​ការ​រាលដាល​របស់​ជំងឺមហារីក ទៅកាន់​ផ្នែក​ផ្សេងៗ ៕​