រឿង Johnny English វគ្គ​៣ប្រកាស​ថ្ងៃ​ចាក់បញ្ចាំង​ជា​ផ្លូវការ​

  • ថ្ងៃ​សុក្រ, 5 ខែ​មករា 2018 2:53 ល្ងាច
  • 231 Views

បន្ទាប់ពី​ចំណាយពេល​ថត​អស់​ជាច្រើន​ខែ ខ្សែភាពយន្ត​ដ៏​ល្បី Johnny English បានប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​។ វា​គឺជា​រឿង​បែប​កំប្លែង​និង​ផ្សងព្រេង ដែល​គឺ​និយាយ​អំពី​បេសកកម្ម​របស់លោក Johny(Mr.Bean) ដើម្បី​ការពារ​ពិភពលោក​។

​ខ្សែភាពយន្ត Johnny English វគ្គ​៣​នេះ​មាន​ការដឹង​នាំ​​ដោយ​លោក David Kerr និង​មានការ​ចូលរួម​សម្តែង​ដោយ​តារា​ល្បីៗ​ជាច្រើន​ដូចជា​លោក Rowan Atkinson(Mr. Bean) កញ្ញា Olga Kurylenko(​តួអង្គ​ក្នុង​រឿង Quantum of Solace) និង​លោក Ben Miller ជាដើម​។

​សូមបញ្ជាក់ថា​រឿង Johnny English កាលពី​វគ្គទី​មួយ​ដែល​ចេញ​ក្នុង​ឆ្នាំ​២០០៣ រកចំណូលបាន​រហូត​ទៅដល់​ជាង​១៦០​លាន​ដុល្លារ​ឯណោះ ហើយ​បន្ទាប់មកវាក៏ចេញ​ភាព​បន្តក្នុងឆ្នាំ២០១១​ដែលមាន​ចំណងជើង​ថា Johnny English Reborn  ដែល​ទទួលបាន​ប្រាក់ចំណូល​សរុប​ជាង​១៦០​លាន​ដុល្លារ​ដូចគ្នា​៕

​ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​