លេចចេញ​ព័ត៌មានលោក Minhwan និង​កញ្ញា Yulhee រៀបការ​ដោយសារ​មាន​ផ្ទៃពោះ​

  • ថ្ងៃ​ព្រហស្បតិ៍, 4 ខែ​មករា 2018 4:25 ល្ងាច
  • 270 Views

បន្ទាប់ពី​លោក Minhwan សមាជិក​ក្រុម F.T. Island គំរោង​នឹង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កញ្ញា Yulhee អតីត​សមាជិក​ក្រុម LABOUM ក៏មាន​ការលេចចេញ​នូវ​ព័ត៌មាន​ដែល​បានចេញ​ផ្សាយ​ថា​ការរៀប​អាពាហ៍ពិពាហ៍​នេះ​គឺធ្វើឡើង​ដោយសារតែ​កញ្ញា Yulhee កំពុង​តែមាន​ផ្ទៃពោះ​។

FT-Island,Minhwan

​សូមបញ្ជាក់ថា​ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​មួយគូរ​នេះ​កើតឡើង​តាំងពីខែ​កញ្ញា ឆ្នាំ​២០១៧​មកម្ល៉េះ​។ បើតាម​ការប្រកាស​រប​ស់​ផលិតកម្ម FNC បាន​ឲ្យ​ដឹងថា​ការរៀប​អាពាហ៍ពិពាហ៍​របស់​គូរ​ស្នេហ៍​មួយគូរ​នេះ​នឹង​ប្រព្រឹត្តឡើង​ក្នុង​ឆ្នាំ​២០១៨​ក្នុងពេល​ឆាប់ៗ​នេះ តែ​មិនមាន​ការបង្ហាញ​អំពី​ថ្ងៃទី​និង​ទីកន្លែង​ច្បាស់លាស់​នៅឡើយ​ទេ​៕

​ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​