• ទំព័រដើម
  • >
  • កីឡា
  • >
  • ព្រឹ​ត្ត​ការណ៍ El Clasico ដ៏​ធំ​រវាង Real Madrid និង Barcelona ធ្វើ​ឡើង​​ល្ងាច​នេះ​

ព្រឹ​ត្ត​ការណ៍ El Clasico ដ៏​ធំ​រវាង Real Madrid និង Barcelona ធ្វើ​ឡើង​​ល្ងាច​នេះ​

  • ថ្ងៃ​សៅរ៍, 23 ខែ​ធ្នូ 2017 3:55 ល្ងាច
  • 159 Views

​ក្រុម​ខ្លាំង​ទាំងពីរ​របស់​អេ​ស្ប៉ា​ញ Real Madrid និង Barcelona នឹងធ្វើ​ការប្រកួត​ជា​ផ្លូវការ​នៅ​កីឡដ្ឋាន Santiago Bernabeu ទឹកដី​របស់ Real Madrid វេលា​ម៉ោង 07:00​ល្ងាច​នេះ​។

​បើ​យោងតាម​គេហទំព័រ​របស់ Barcablaugranes បាន​បញ្ជាក់ថា ទម្រង់​លេង​របស់​ក្រុម Barcelona នៅ​ល្ងាច​នេះ​គឺ 4-3-1-2 ដែលមាន​កីឡាករ​១១​រូប​ដំបូង​ដូចជា Ter Stegen, Roberto, Piqué, Vermaelen, Alba, Rakitic, Busquets, Iniesta; Paulinho, Messi និង Suárez​។ ចំណែកឯ​ក្រុម Real Madrid វិញ​មាន​ទម្រង់​លេង 4-3-1-2 ដូចគ្នា​ដែលមាន​កីឡាករ​១១​រូប​ដំបូង​គឺ Navas, Carvajal, Varane, Ramos, Marcelo, Modric, Casemiro, Kroos, Isco, Ronaldo និង Benzema​។​

​សូមបញ្ជាក់ថា​កាលពីពេល​ថ្មីៗ​នេះ​លោក Zidane ដែលជា​គ្រូបង្វឹក​ក្រុម Real Madrid បាន​និយាយថា​សម្រាប់​កីឡាករ​សំខាន់ៗ​របស់លោក​ដូចជា Ronaldo និង Bale គឺអាច​លេង​បាន​១០០%​តែម្តង ស្របពេល​នោះដែរអ្នកគាំទ្រ​ក្រុម Real Madrid ជាច្រើន​ហាក់ដូចជា​មានសង្ឃឹម​យ៉ាង​ខ្លាំង​ព្រោះ​គូរ​ប្រជែង​របស់ខ្លួន​គឺ Barcelona មិនមាន​វត្តមាន​រប​ស់ Neymar ទៀត​ទេ តែ​សម្រាប់​ពិន្ទុ​ក្នុង​តារាង​វិញ​នៅពេលនេះ​ក្រុម Barcelona កំពុងស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​មួយ​នៅ​ខណៈពេលដែល Real Madrid កំពុងស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​៤​ឯណោះ​។​

​ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​