កូរ៉េខាងត្បូង​ព្រមាន​អាមេរិក រឿង​ការដាក់កំហិត​លើ​ការ​នាំចូល​បន្ទះ​កោសិកា​ពន្លឺព្រះអាទិត្យ

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 5:42 ល្ងាច
  • 136 Views

ប្រទេស​កូរ៉េខាងត្បូង នៅថ្ងៃនេះ ត្រូវបាន​រាយការណ៍​ថា បាន​ជំរុញ​អាមេរិក​ដែលជា​សម្ពន្ធមិត្ត​របស់​ខ្លួន បញ្ឈប់​ការដាក់កំហិត​លើ​ការ​នាំចូល​បន្ទះ​កោសិកា​ពន្លឺព្រះអាទិត្យ​រប​ស់​ខ្លួន ដោយ​និយាយថា ការធ្វើ​បែបនេះ​នឹង​ប៉ះពាល់​ដល់​ផលប្រយោជន៍ របស់​អាមេរិក​ផងដែរ។

ក្រសួងការបរទេស​កូរ៉េខាងត្បូង តាមរយៈ​សេចក្តីថ្លែងការណ៍ បាន​អះអាងថា គណៈប្រតិភូ​រដ្ឋាភិបាល រួមទាំង​មន្ត្រី​មកពី​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​បរទេស បានធ្វើ​រឿងក្តី​នេះ នៅក្នុង​សវនាការ​ជា​សាធារណៈ នៅ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម សហរដ្ឋអាមេរិក។

ប្រភព​ថា ការកើនឡើង​តម្លៃ​បន្ទះ​កោសិកា​ពន្លឺព្រះអាទិត្យ ដែល​បណ្តាលមកពី​វិធាន​ការដាក់កំហិត លើ​ការ​នាំចូល​នឹង​នាំមក​នូវ​ការប៉ះពាល់​ផលប្រយោជន៍​សាធារណៈ របស់​សហរដ្ឋអាមេរិក៕