លោក ពូ​ទីន បន្ត​ឈរឈ្មោះ​ជា​ប្រ​នា​ធិបតី​រុស្ស៊ី​ទៀត នៅ​អាណត្តិ​ក្រោយ

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 5:21 ល្ងាច
  • 51 Views

លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយថា លោក​នឹងចូលរួម​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី អាណត្តិ​ក្រោយ​ទៀត។ លោក​បាន​ថ្លែង​បែបនេះ នៅ​ចំពោះមុខ​កម្មករ នៅ​រោងចក្រ​ផលិត​ឡាន​នៅក្នុង​ទីក្រុង​Nizhny Novgorod កាលពី​ម្សិលមិញ។

ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​រូប​នោះបាន​ថ្លែង​ដូច្នេះ​ថា ខ្ញុំ​នឹងដាក់​បេក្ខភាព​របស់ខ្ញុំ​សំរាប់​តំណែង​ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្សី

លោក ពូ​ទីន បាន​កាន់តំណែង​ចាប់តាំងពី​ឆ្នាំ ២០០០មក​ម្លេះ ដោយ​លោក​ក៏​ធ្លាប់ធ្វើ​នាយករដ្ឋមន្ត្រី​ផងដែរ។ ប្រសិនជា​លោក​ឈ្នះ​ការបោះឆ្នោត ក្នុង​ខែ​មិនា ឆ្នាំក្រោយ​ទៀត លោក​នឹង​កាន់តំណែង​ជា​ប្រធានាធិបតី​រហូតដល់​ឆ្នាំ ២០២៤ ។