កូរ៉េខាងជើង​ថា មិន​ចង់បាន​សង្គ្រាម​ទេ ប៉ុន្តែ​ណាស់​តែ​អាមេរិក…

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 5:03 ល្ងាច
  • 191 Views

កូរ៉េខាងជើង នៅថ្ងៃនេះ ត្រូវបាន​រាយការណ៍​ថា ទាត់​ចោលការ​ថ្កោលទោស​លើ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​លបស់​ខ្លួន​ពី​សំណាក់​សហរដ្ឋអាមេរិក ដោយ​ថែមទាំង​ព្រមានចំៗថា នឹងមិន​គេច​ចេញពី​សង្គ្រាម​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ឡើយ បើទោះជា​ទីក្រុង​ព្យុងយ៉ាង​មិន​ចង់ឱ្យ​សង្គ្រាម​កើតឡើង​ក៏ដោយ។

ស្ថានីយទូរទស្សន៍​រដ្ឋ​របស់​កូរ៉េខាងជើង KCNAថា កូរ៉េខាងជើង​មិនដែល​ប្រាថ្នា​ចង់​ធ្វើសង្គ្រាម​នោះទេ ប៉ុន្តែ​កូរ៉េខាងជើង​នឹងមិន​គេច​ចេញពី​សង្គ្រាម​ជាដាច់ខាត ហើយ​បើសិនជា​សហរដ្ឋអាមេរិក​គិត​ខុសពី​ការអត់ធ្មត់ ឬក៏​ចង់​ផ្សងព្រេង​ប្រកាសសង្គ្រាម​នុយក្លេអ៊ែរ ជាមួយនឹង​កូរ៉េខាងជើង។

ការព្រមាន​បែបនេះ​របស់​កូរ៉េខាងជើង​កើតមានឡើង​នៅ​ចំពេល​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង កំពុង​ដឹកនាំ​សមយុទ្ធ​យោធា​អាកាស​ទ្រង់ទ្រាយ​ធំ នៅលើ​ឧ​ប​ទី្វ​ប​កូរ៉េ ជាមួយ​ការចូលរួម​ពី​យន្ដហោះ​ចម្បាំង​ជាង ២៣០គ្រឿង៕