អាជ្ញាធរខេត្ត​ព្រះសីហនុ ​បើក​កា​ដ្ឋា​ន​ពង្រីក​ផ្លូវ​១​ខ្សែ ចូល​តំបន់​ពយ​កំ​ពេញ

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 4:45 ល្ងាច
  • 51 Views

​ខេត្ត​ព្រះសីហនុ​៖ ផ្លូវ​១​ខ្សែរ ប្រវែង​ជាង​៥០០​ម៉ែត្រ ចូល​តំបន់​ពយ​កំ​ពេញ ​ក្នុងភូមិ​លេខ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ត្រូវបាន​អាជ្ញាធរខេត្ត​សម្រេច​ធ្វើការ​សាងសង់ និង​ពង្រីក​បន្ថែមទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ធើ្វ​ដំណើរ​។​

​លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ផ្លូវ​១​ខ្សែ​ដែល​នឹង​ចាប់ផ្តើម​ធ្វើការ​សាងសង់​ខាងលើនេះ មាន​បណ្តោយ ៥៥៦​ម៉ែត្រ ទទឹង​១២​ម៉ែត្រ និង​មាន​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​នៅ​សងខាង​ផ្លូវ​ផងដែរ​។​

​ជាមួយគ្នា​នោះ លោក ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ផ្ទះ ឬ​របង ដែល​ប៉ះពាល់ និង​គោលដៅ​សាងសង់​ផ្លូវ​ពង្រីក​ផ្លូវ សូមមេត្តា​ជួយ​សហការ​ល្អ​ផ្តល់ ការងាយ​ស្រូល​ជាមួយ​មន្ត្រី​ជំនាញ​ធ្វើ​ផ្លូវ​ផង​។​

​ក្នុងនោះដែរ ប្រជាពលរដ្ឋ បាន​អបអរសាទរ និង​ថ្លែងអំណរគុណ ចំពោះ​អាជ្ញាធរខេត្ត​ព្រះសីហនុ ដែល​បានចាប់ផ្តើម​សាងសង់​ផ្លូវ​ជូន​ដល់​ពួកគាត់​ទៀត សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ​ទាំង​គ្នា​៕

​ដោយ​៖ លី សុខ​ម៉ន​