• ទំព័រដើម
  • >
  • ព័ត៌មានជាតិ
  • >
  • ទំនាស់​ដីធ្លី​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ភាគី​ទាំងសងខាង​មាន​ឯកសារ​ប្រើប្រាស់​ដី​ដូចគ្នា​

ទំនាស់​ដីធ្លី​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ភាគី​ទាំងសងខាង​មាន​ឯកសារ​ប្រើប្រាស់​ដី​ដូចគ្នា​

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 4:26 ល្ងាច
  • 33 Views

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ រឿងរ៉ាវ​ទំនាស់​ដីធ្លី​ដ៍​រាំ​រ៉ៃ​មួយកន្លែង​ដែលមាន​ទំ​ហ៊ំ​ទទឹង​៧៥០​ម៉ែត្រ​បណ្តោយ​២០០​ម៉ែត្រ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧B ក្នុងភូមិ​​អូរ​តា​មេ​ង​ហៅ​ភូមិ​អណ្តូង​៣ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ​ត្រូវបាន​ឯកឧត្តម ស៊ា​ក វណ្ណា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគ​រូបយ៍​​កម្ម និង​សំណង់ ដឹកនាំ​កំលាំង​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ពិនិត្យ​នឹងធ្វើ​ការវាស់វែង​​លើ​ផ្ទៃដី​ដែល​ទំនាស់​នោះ​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៧​។​

​ទំនាស់​ដីធ្លី​នេះ​ខាងដើម​បណ្តឹង​ឯកឧត្តម កែវ តាំ និង​លោក​​ជំទាវ ពិន នង មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ដោយឡែក​ខាងចុង​បណ្តឹង​ឧក​ញា ​ជា គា តែ​ទោះជា​បែបណា​មាន​អ្នក​បង្ហើប​​ថា​ភាគី​ទាំងពីរ​សុទ្ធ​តែមាន​លិខិត​កាន់កាប់​ប្រើប្រាស​ដីធ្លី​រៀងៗ​ខ្លួន​។​

​យោងតាម​សម្តី​បុរស​ម្នាក់​ឈ្មោះ ប៉ាត់ សឿន រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​អះអាងថា រូបគាត់​មាន​គ្នា​ទាំងអស់​ចំនួន​១៣​គ្រួសារ ត្រូវបាន​អាជ្ញាធរ​បែងចែក​ឱ្យ​តាំងពី​ស្រុក​អន្លង់វែង​ធ្វើ​សមា​រណកម្ម ក្នុង​មួយ​គ្រួសារ​ទទួលបាន​ផ្ទៃដី​ទទឹង​៤០​ម៉ែត្រ បណ្តោយ​២០០​ម៉ែត្រក្រឡា​។ ក្រោយមក​គាត់​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ទាំង​១៣​គ្រួសារ​នេះ​ដោយមាន​ប្ល​​ង​កាន់កាប់​ប្រើប្រាស​ដី ហើយ​នៅក្នុង​អំឡុង​ឆ្នាំ​២០០៤ គាត់​បាន​លក់​ទៅឱ្យ​​ឯកឧត្តម កែវ តាំ នឹង​លោកជំទាវ​ពិន នង​ពិតប្រាកដ​មែន​។​

​ដោយឡែក​បុរស​ម្នាក់ទៀត​ឈ្មោះ វណ្ណ សា​រ៉ុ​ម ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​​ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ក៏បាន​អះ​អា​​ង​ផងដែរ​ថា ខ្លួន​ក៍បាន​លោកជំទាវ​ពិន និង​ពឹង​ឱ្យជួយ​ប្រមូល​ទិញ​ពី​ប្រជា​​ពលរដ្ឋ​បាន​ចំនួន​១០​គ្រួសារ​ដែលមាន​ប្លង់​កាន់កាប់​ផងដែរ បាននាំគ្នា​លក់​​ទៅឱ្យ​លោកជំទាវ​នៅក្នុង​អំឡុង​ឆ្នាំ​២០០៤ ស្រាប់តែ​ក្រោយមក​មាន​ឮ​​ជា​ព័ត​មាន​រិៈ​គន់​ថា ដី​នេះ​ត្រូវបាន​គេ​យកទៅលក់​បន្តបន្ទាប់​ទៀត​មូល​ហេ​​តុ​អី​បាន​ជាមាន​ប្លង់​ជាន់គ្នា​ដូច្នេះ​។​

​យោងតាម​ការអះអាង​ពី​បុរស​ម្នាក់ទៀត​ឈ្មោះ​សេង សុង តួនាទី​ជា​ក្រុមប្រឹក្សា​​ឃុំ​អន្លង់វែង បាន​អះអាង​ដែរ​ថា នៅក្នុង​ដី​ទំនាស់​ខ្លួន​មាន​ដី​ទំ​ហ៊ំ​ដែរ​​ដោយមាន​ប្លង់​កាន់កាប់​តាំងពី​ឆ្នាំ​២០០២​មាន​ផ្ទៃដី​ទទឹង​៧០​បណ្តោយ​១៥០​ម៉ែត្រ ហើយ​លោក​មេឃុំ​ឈ្មោះ​វង្ស ភ័​ក្រ​មាន​ផ្ទៃដី​ទំ​ហ៊ំ​ទទឹង​៧០​បណ្តោយ​

១៥០​ម៉ែត្រ​នឹង​ម្នាក់ទៀត​ឈ្មោះ​ឃុ​ត ភី​ត្រូវជា​កូនលោក​មេឃុំ​មាន​ផ្ទៃដី​ទទឹង​៧០​បណ្តោយ​១៥០​ម៉ែត្រ​ផងដែរ ដី​នេះ​នៅក្នុង​អំឡុង​ឆ្នាំ​២០១៥​បាន​លក​ទៅ​​ឱ្យឈ្មោះ​គីន ណា​រិ​ទ្ធ​។​

​ទាក់ទិន​ហេតុ​ការ​ទំនាស់​ដីធ្លី​នេះ​ខាងដើម​បណ្តឹង​បានឱ្យដឹងថា យោងទៅលើ​​សាក្សី​នៅរស់​ជាច្រើន​នាក់​ដែល​លក់​ដី​ឱ្យបាន​នាំគ្នា​ចូលខ្លួន​បំភ្លឺ នឹង​យោង​ទៅ​​លើ​ឯកសារ​កាន់កាប់​ប្រើប្រាស​ដោយ​ស្របច្បាប់​។​

​លោកជំទាវ​បាន​បញ្ចា​ក់ថា​​ជំហាន​ដំបូង​បានដាក់​ពាក្យបណ្តឹង​ដល់​អាជ្ញាធរ​ស្រុក​អន្លង់វែង​ឱ្យជួយ​ធ្វើការ​​ដោះស្រាយ​ដែរ​តែ​ហាក់ដូចជា​មិន​យកចិត្ត​ទុក្ខ​ដាក់​ក្នុងការ​ដោះស្រាយ ក្រោ​​យមក​លោកជំទាវ​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលា​នឹង​ក្រសួង​រៀបចំ​ដែនដី​នគ​​រូបយ៍​កម្ម នឹង​សំណង​ឱ្យជួយ​ដោះស្រាយ​ផងដែរ​។​

​អ្នកយក​ព័ត​មានបាន​ទូរស័ព្ទ​ជួប​លោក ស ថា​វី អភិបាល​​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​លោក​លើក​ទទួល​ហើយ​ដាច់​​ទៅវិញ មិនអាច​សុំ​ការបំភ្លឺ​បានទេ​។​

​ចំណែក​ឯកឧត្តម ស៊ា​ក វណ្ណា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគ​រូបយ៍​កម្ម នឹង​​សំណង​បានឱ្យដឹងថា ទំនាស់​ដី​នេះ​ក្នុងការ​ដោះស្រាយ​របស់​ក្រុម​អាជ្ញាធរ​នេះ​​ខាង​ភាគ​គី​ចុងចោទ​អវត្តមាន ហើយ​ឯកឧត្តម​បាន​ដឹកនាំ​កំលាំង​មន្ត្រី​ជំនាញ​ចុះ​​ធ្វើការ​សិក្សា​វាស់វែង​នឹង​ប្រមូល​នូវ​ឯកសារ​ដែល​មានកា​រពាក់​ព័ន្ធ​ដើម្បី​ធ្វើការ​​ដោះស្រាយ​បន្តទៀត​៕

អត្ថបទដោយ៖ ​ឱម សារឿន​