គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃនេះ ស្លាប់​២​នាក់ របួស​៧​នាក់​

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 4:08 ល្ងាច
  • 53 Views

​រាជធានី​ភ្នំពេញ​៖ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​ស្រាល ៧​នាក់​។ បើ​យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក បង្ក​ឲ្យ​ខូចខាត​យានយន្ត​៩​គ្រឿង ក្នុងនោះ​ម៉ូតូ​៦​គ្រឿង និង​រថយន្ត​តូច​៣​គ្រឿង​, មូលហេតុ​គឺ​បណ្តាលមកពី​ល្បឿន​២​លើក​, ប្រជែង​១​លើក​, បត់​គ្រោះថ្នាក់​១​លើក និង​ស្រវឹង​១​លើក​។​

​របាយការណ៍​បាន​ឲ្យ​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ កើតឡើង​ចំនួន​៥៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣៦​នាក់ របួស​ចំនួន​៧០​នាក់ ក្នុងនោះ​របួសធ្ងន់ ៤៥​នាក់​៕

​ដោយ​៖ ANN​