អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ចំពោះ​​ការសម្តែង​របស់ HyunA

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 4:23 ល្ងាច
  • 52 Views

​តារាចម្រៀង​ដ៏​ល្បី​របស់​ប្រទេស​កូរ៉េ​កញ្ញា HyunA បាន​សម្តែង​បទ​ចម្រៀង “Lip & Hip” ក្នុង​កម្មវិធី Melon Music Awards 2017 កាលពី​ថ្ងៃទី​2 កន្លងទៅនេះ​។ ការសម្តែង​​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​និងអ្នក​ទស្សនាភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​កញ្ញាបានសម្តែង​យ៉ាង​សិច​ស៊ី​។

​មិនតែប៉ុណ្ណោះសូម្បីតែ​ក្រុម Red Velvet ក៏បាន​សម្តែង​នូវ​អារ​ម្ម​ណ៌​ភ្ញាក់ផ្អើលជាមួយកញ្ញា HyunA ផងដែរ​។ បន្ទាប់ពីការសម្តែង នាងទទួលបាន​នូវការចាប់​អារ​ម្ម​ណ៌​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ Twitter ជុំវិញ​ពិភពលោក​។

​សូមបញ្ជាក់ថា MV បទ “Lip & Hip” ដ៏​សិច​ស៊ី​របស់​កញ្ញា Hyuna បាន​ផុស​ក្នុង YouTube ជាមួយនឹង​អ្នក​ចូល​ទស្សនា​ជាច្រើន​លាន​នាក់​៕

ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​