Justice League កាត់​វគ្គ Superman ពាក់​ឈុតខ្មៅ​ចោល​

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 3:17 ល្ងាច
  • 118 Views

លោក Fabian Wagner ដែលជា Cinematographer ក្នុង​រឿង Justice League បាន​អះអាងថា​វគ្គ Superman ពាក់​ឈុតខ្មៅ​បាន​លុប​ចេញពី​ខ្សែភាពយន្ត​នៅពេលដែល​ដាក់​បញ្ចាំង​ជា​ផ្លូវការ​តាម​បណ្តា​រោងកុន​។ ទោះជា​វគ្គ​ដែល​លោក Henry Cavill ពាក់​ឈុតខ្មៅ​នោះ​​ថត​ចប់​យ៉ាង​ល្អ​ក៏ដោយ ឈុត​នៅតែ​ត្រូវបាន​លុបចោល​។​

​ក្នុង​វគ្គ Superman: The Man of Steel គឺជា​ការ​ត្រលប់​មកវិញ​របស់លោក​ជាមួយនឹងស​ម្លៀ​ក​បំពាក់​ពណ៌​ខ្មៅ​បន្ទាប់ពី Superman ត្រូវបាន Doomsday សម្លាប់​ក្នុង​ឆ្នាំ​1992​។ ដូចនេះហើយ​បើសិនជា​រឿង Justice League បង្ហាញ​ពី​សម្លាក់បំពាក់​ខ្មៅ​នោះ ហាក់ដូចជា​បង្ហាញ​អំពី​ការ​រស់​ឡើងវិញ​របស់ Superman អញ្ចឹង​។

​សូមបញ្ជាក់ថា​មាន​អ្នកគាំទ្រ​ជាច្រើន​ចង់ឃើញ  Superman ពាក់​ឈុតខ្មៅ​​ដ៏​អស្ចារ្យ​មួយ​នោះ ប៉ុន្តែវាត្រូវបានគេលុបចោលបាត់ទៅហើយ៕

Justice League Superman Black Costume

ប្រែសម្រួល៖ ឡោ ប៊ុនឃុយ