• ទំព័រដើម
  • >
  • ព័ត៌មានអន្តរជាតិ
  • >
  • ដូ​ណា​ល់ ត្រាំ​ទទួលស្គាល់​ជេ​រូ​សេ​លឹម​ជា​របស់​អ៊ីស្រាអែល ខណៈ​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ពី​អន្តរជាតិ

ដូ​ណា​ល់ ត្រាំ​ទទួលស្គាល់​ជេ​រូ​សេ​លឹម​ជា​របស់​អ៊ីស្រាអែល ខណៈ​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ពី​អន្តរជាតិ

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 3:03 ល្ងាច
  • 89 Views

លោក ដូ​ណា​ល់ ត្រាំ ប្រ​ធានា​ធិ​ប​តី​នៃ​សហរដ្ឋអាមេរិក​បានសម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​ថា ជេ​រូ​សេ​លឹម គឺជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល ដោយ​គេ​ដឹងថា ជា​សម្ពន្ធមិត្ត​ចាក់ទឹកមិនលិច​ជាមួយ​អាមេរិក។ ការទទួលស្គាល់​នេះ​ធ្វើ​ឲ្យ​មានការ​តវ៉ា​ខ្លាំង​ពី​សំណាក់ ក្រុម​ប៉ា​ឡេ​ស្ទី​ន ហើយ​អន្តរជាតិ​ក៏​កំពុងមាន​ប្រតិកម្ម​ដែរ។

លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​នៅ​សេត​វិមាន នៅ​ថ្ងៃ​ពុធ​នេះ​ទៀតថា លោក​បញ្ជា​ឲ្យ​ក្រសួងការបរទេស​អាមេរិក​ចាប់ផ្តើម​ការប្រុងប្រៀប​រៀ​ប​ចំ​ឡើងវិញ​នូវ​ស្ថានទូត​អាមេរិក ចេញពី​ក្រុង តែ​ល អា​វីវ ទៅ​ជេ​រូ​សេ​លឹម​ដែរ។ អ៊ីស្រាអែល​បានទាមទារ​ក្រុង​ជេ​រូ​សេ​លឹម​យូរណាស់​មកហើយ ខណៈដែល​គ្មាន​ប្រទេស​ណា​ទទួលស្គាល់​ទេ ហើយ ប៉ា​ឡេ​ស្ទី​ន ក៏​ទាមទារ​ជេ​រូ​សេ​លឹម​ខាង​កើតជា​រដ្ឋធានី​របស់គេ​ដែរ។

ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បាន​អំពាវនាវ​ឲ្យ​មាន​ការតវ៉ា​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់​ត្រាំ ជំរុញ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល បង្កើន​សន្តិសុខ ក្នុង​ជេ​រូ​សេ​លឹម និង​កន្លែង​ផ្សេងទៀត។

អង្គការសហប្រជាជាតិ​ក៏​គ្រោង​នឹង​បើក​កិច្ចប្រជុំ បន្ទាន់​ដែរ នៅ​ថ្ងៃ​សុក្រ​នេះ ទាក់ទង​នឹង​ការសម្រេច​របស់លោក ត្រាំ នេះ៕