គ្រឿងញៀន២តោន​ត្រូវបាន​ដុតបំផ្លាញ​ចោល នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 2:42 ល្ងាច
  • 97 Views

នគ​បាល​អា​ហ្វ​ហ្គា​នី​ស្ថាន​និយាយថា គ្រឿងញៀន​ប្រមាណ២តោន ទើបត្រូវ​បាន​ដុត​បំផ្លាញចោល រួមមាន​ទាំង​ហេ​រ៉ូ​អ៊ី​ន និង​ហា​ស៊ី​ស នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព័ត​មាន​ហ្ស៊ី​ន​ហួរ។

នគរបាល​ខេត្ត Kunduz ស្ថិតនៅ​ភាគ​ខាងជើង នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បានធ្វើការ​ដុតបំផ្លាញ គ្រឿងញៀន​ទាំងនេះ ក្រោយ​រឹបអូស​បាន ក្នុង​រយៈពេល២ឆ្នាំ​មកនេះ ពោលគឺ​ចំ​ថ្ងៃ​ប្រារព្វ​ទិវា​គ្រឿងញៀន នៅ​ថ្ងៃ​ពុធ​នេះ។

នៅក្នុង​សេ​កច​ក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ប៉ូលិស​ក៏បាន​ចាប់ខ្លួន​មនុស្ស​បាន ៥៨នាក់ ដោយ​ចោទប្រកាន់ថា បាន​ពាក់ព័ន្ធ​នឹង​ការ ជួញដូរ​គ្រឿងញៀន ៕