មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៤០៥ ល្បី​ខាងកាង​​ពលករ​ឆ្លងដែន​កាប់​ឈើ​ក្រញូង យក​ម្នាក់​២២​ម៉ឺន​រៀល​

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 10:49 ព្រឹក
  • 48 Views

​ខេត្តព្រះវិហារ​៖ លោក​វរ​សេនី​ឯក រាម ខេ​ត មេបញ្ជាការ​វរ​ការពារ​ព្រំដែន​៤០៥ នៅ​តំបន់​សមរភូមិ​មុខ​ទិស​ទី​០១ ស្រុក​ជាំ​ក្សាន្ដ កំពុង​តែ​ល្បីឈ្មោះ​បោះ​សំឡេង​ក្នុង​មុខ​ជំនួញ​ចរាចរ​ឈើ​ក្រញូង និង​កាង​ពលករ​ឆ្លងដែន​​ចូលទៅក្នុង​ទឹកដី​ថៃ តាម​ច្រករបៀង​ចំនួន​៣ គឺ​ច្រករបៀង​ដំណក់ទឹក ច្រក​កណ្ដាល និង​ច្រករបៀង​ឈើទាល​គង ក្នុង​ឃុំ​ជាំ​ក្សាន្ដ​។​

​ជាក់ស្ដែង កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ មាន​សេចក្ដី​រាយ​ការ​មក​ថា មាន​ពលករ​ប្រមាណ​ជាង​៦០​នាក់ បាននាំគ្នា​ឆ្លងដែន​ទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ តាម​ច្រក​ទាំងបី​ខាងលើ ដោយ​មេការ​បាន​ឆ្លើយថា ក្នុង​ម្នាក់​បាន​បង់ប្រាក់​អោយទៅ​លោក​មេបញ្ជាការ​វរៈ​ការពារ​ព្រំ​ដែ​ន405ចំនួន 220000​រៀល​។ ក្នុងនោះ​មាន​មេការ​ចំនួន​ពី​នាក់​ប្ដី​ប្រពន្ធ​ជា​អ្នក​នាំ​ផ្លូវ​យក​ក្នុង​មួយ​គីឡូ មួយ​ពាន់​រៀល​ផ្សេងទៀត​។​

​មេខ្យល់​ទាំង២នាក់នោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ​ម៉ឺន ភេទ​ប្រុស និងប្រពន្ធ​ឈ្មោះ​ អូន ​ឌី​ណា។​ ពី​រនាក់​នេះ​ត្រូវបាន​គេ​ដឹងថា ជា​សេនារីយោ​ប្រ​ម៉ូ​ល​ពលករ​ឆ្លងដែន​ជំនួសមុខ​អោយ​លោក​មេបញ្ជាការ រាម ខេ​ត​។​

ពាក់ព័ន្ឋករណីនេះ​អភិបាលស្រុក​ជាំ​ក្សាន្ដ លោក ជា​គឹម សេង បានអោយដឹងថា លោក​ទទួលស្គាល់​ចំពោះ​ពលករ​ឆ្លងដែន​យ៉ាង​គគ្រឹកគគ្រេង​បែប​អនាធិបតេយ្យ​ពិតប្រាកដ​មែន ​ប៉ុន្តែ​លោក​មិន​អាចមាន​សមត្ថភាព​ទ​ប់​ស្កាត់​បានទេ​ពីព្រោះតំបន់​ព្រំដែននោះ​គ្រប់គ្រង​ដោយ​កង​កំលាំងយោធា​។​

​លោក​បាន​បន្ដថា សូម្បីតែ​រូបលោក​ចង់​ចូលទៅ​មើល​សកម្មភាព​នោះ​ក៍​មិនបាន​ផង ព្រោះ​ត្រូវ​រារាំង​ដោយ​កងកំលាំង​យោធា​វ​រះ​ការពារ​ព្រំ​ដែន405​របស់លោក រាម ខេរត។ លោក​ថា លោកក៏​ធ្លាប់​ប្រាប់​ទៅកាន់​យោធា​ឈរជើង​នៅ​តំបន់​ខាងលើ​ថា លោក​ជា​ចៅហ្វាយស្រុក តែម​ន្ដ្រី​យោធា​របស់លោក​រាម​ខេត ឆ្លើយតប​មក​លោក​វិញ​ថា ទោះជា​ចៅហ្វាយស្រុក ​ឬ​អ្នកណា​ក៏ដោយ បើ​គ្មាន​បទបញ្ជា​ពី​លោក​រាម​ខេតទេ គឺ​មិនអោយ​ចូលទៅក្នុង​តំបន់​បទល្មើស​ដាច់ខាត​។​

​ជុំវិញ​ករណី​ខាងលើ​ក្រុមការងារ​យើង​មិនអាច​សុំ​ការ​បំ​ភ្លឺពី​លោក​ រាម​ ខេ​ត​ បានទេ ព្រោះ​ទូរ​សព្ទ័​ចុច​ទៅជាប់រវល់​៕​

អត្ថបទដោយ​៖ សួន ក្រែង​