• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • បញ្ជូន​ខ្លួន​ចិនតៃវ៉ាន់​២​នាក់ និង​ម៉ាឡេស៊ី​ម្នាក់ ដែល​ចាប់​បង្ខាំង​ជនជាតិ​ថៃ​៩​នាក់ ទៅ​តុលាការ​

បញ្ជូន​ខ្លួន​ចិនតៃវ៉ាន់​២​នាក់ និង​ម៉ាឡេស៊ី​ម្នាក់ ដែល​ចាប់​បង្ខាំង​ជនជាតិ​ថៃ​៩​នាក់ ទៅ​តុលាការ​

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 10:37 ព្រឹក
  • 107 Views

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​បុរស​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន ២​នាក់ និង​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ទៀត ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង​ជនជាតិ​ថៃ​ចំនួន​៩​នាក់​។​

​យោងតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ជនសង្ស័យ ទី​១.​ឈ្មោះ Chen Chin Hao ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​, ទី​២.​ឈ្មោះ Kuo Fang Lang ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ និង​ទី​៣.​ឈ្មោះ Yong Yee Kan ភេទ​ប្រុស​អាយុ ៤៣​ឆ្នាំ ជា​ជនជាតិ ម៉ាឡេស៊ី​។​

​គួររំលឹកថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​រសៀល ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច ផ្ទះ​វីឡា​ជួល​មួយកន្លែង ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ក្រោយពី​ពួកគេ​បាន ធ្វើ​សកម្មភាព​បង្ខាំង​ជនជាតិ​ថៃ​ចំនួន​៩​នាក់ នៅក្នុង​ផ្ទះ​វីឡា​នោះ មិនឱ្យ​ចេញទៅ​ណា អស់​រយៈពេល​៣​ថ្ងៃ និង​ត្រូវ​ជនជាតិ​ថៃ​រងគ្រោះ​ផ្តល់ព័ត៌មាន​ទៅ​បងប្អូន​ឱ្យ​ប្តឹង​សមត្ថកិច្ច ដើម្បី​ជួយ​រំដោះ​ពួកគេ​៕

​ដោយ​៖ ឡុ​ក សំរិត​