ម្សិលមិញ ឃាត់ខ្លួន​មនុស្ស​៦៥​នាក់ ពាក់ព័ន្ធ​សំណុំរឿង​គ្រឿងញៀន​

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 10:29 ព្រឹក
  • 59 Views

​រាជធានី​ភ្នំពេញ​៖ តែមួយ​ថ្ងៃ​ប៉ុណ្ណោះ គឺ​កាលពី​ថ្ងៃទី​៦ ធ្នូ ម្សិលមិញ សមត្ថកិច្ច បាន​បង្ក្រាប​ករណី ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​ថ្នាំញៀន នៅ​ទូទាំងប្រទេស​បាន​ចំនួន ២៧​ករណី ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៦៥​នាក់ (​ស្រី​៦​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ចេញ​ដោយ អគ្គស្នងការ​នគរបាល​ជាតិ​។​

​ផ្អែក​តាម​របាយការណ៍​ឲ្យ​ដឹងថា ក្នុងចំណោម​ជនសង្ស័យ​ទាំងនោះ អ្នកពាក់ព័ន្ធ​ ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​មាន ១៩​ករណី ឃាត់ខ្លួន​៤១​នាក់ (​ស្រី​៤​នាក់​)​។​ ​ចំណែក​ជនសង្ស័យ​ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន​មាន ៨​ករណី ឃាត់ខ្លួន​២៤​នាក់ (​ស្រី​២​នាក់​)​។​

​ជាមួយគ្នា របាយការណ៍​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា អំឡុង​ការបង្ក្រាប​នោះ​សមត្ថកិច្ច​បានធ្វើការ​រឹបអូស​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ១៩៥,១៥​ក្រាម និង​៤៩​កញ្ចប់​តូច​៕

 

​ដោយ​៖ ANN​