• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • តួប៊ីន​ទីមួយ​ក្នុងចំណោម​ប្រាំបី នៃ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​ចរន្ត​ភ្លើង​ប្រើប្រាស់​ហើយ

តួប៊ីន​ទីមួយ​ក្នុងចំណោម​ប្រាំបី នៃ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​ចរន្ត​ភ្លើង​ប្រើប្រាស់​ហើយ

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 8:38 ព្រឹក
  • 84 Views

ខេត្តស្ទឹងត្រែង​៖ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ជាស​វា​រី​អគ្គិសនី​ធំជាងគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​កម្លាំង​ថាមពល​រហូតដល់​មួយរយ​មេ​ហ្គា​វ៉ា​ត់​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម កែវ រតនៈ កាលពី​ព្រឹក ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ម្សិលមិញ បន្ទាប់ពី​ដំណើរ​ទស្ស​កិច្ច​របស់​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​គណៈប្រតិភូ​របស់​អគ្គិសនី​កម្ពុជា ហៅថា​(EDC)​។​

​ក្នុង​ដំណើរ​ទស្ស​កិច្ច​រួមគ្នា​នោះដែរ ឯកឧត្តម កែវ រតនៈ បាន​ឲ្យ​ដឹងថា វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​នេះ ជា​វា​រី​អគ្គិសនី​ដែល​ធំជាងគេ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា​, មាន​កម្លាំង​ភ្លើង​ដល់​ទៅ​បួន​រយ​មេ​ហ្គា​វ៉ា​ត់​។ ថ្ងៃ​នេះដែរ តួប៊ីន​ទីមួយ​បាន​ដំណើរការ​ដែលមាន​ចរន្ត​ភ្លើង​៥០​មេ​ហ្គា​វ៉ា​ត់ ដែល​អាច​ទាញយក​ទៅប្រើ​នៅ​ខេត្ត​ចំនួន​ពីរ គឺ​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី ព្រោះថា​ខេត្ត​ទាំងពីរ​នេះ បច្ចុប្បន្ន​ប្រើ​ភ្លើង​ទិញ​ពី​ប្រទេស​វៀតណាម​។​

​ឯកឧត្តម បាន​បញ្ជាក់ថា នៅ​ឆមាស​ទី​ពីរ ឆ្នាំ​២០១៨ ខាងមុខនេះ វា​រី​អគ្គីសនី​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​តួប៊ីន​ទាំង​ប្រាំបី ដែលមាន​កម្លាំង​អានុភាព​ពេញលេញ​ទាំង​បួ​យ​រយ​មេ​ហ្គា​វ៉ា​ត់ ហើយ​ពេលនោះ​យើង​លែង​ទិញ​ភ្លើងអគ្គិសនី​ប្រើប្រាស់​ពី​ប្រទេសជិតខាង​ទៀតហើយ​។

​សូមបញ្ជាក់ថា វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​នេះ ចាប់ផ្តើម​កសាង​នៅ​អំឡុង​ឆ្នាំ​២០១៣ បើ​គិត​មកដល់ពេលនេះ មាន​រយៈពេល​បួន​ឆ្នាំ​ហើយ ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ភ្លុក ស្រុក​សេសា​ន ចម្ងាយ​ប្រហែល​ជាង​២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង ដែល​សាងសង់ឡើង​ត្រង់ចំណុច​ប្រសព្វ នៃ​ទន្លេ​ទន្លេសេសាន និង​ទន្លេស្រែពក ដែលមាន​ផ្ទៃដី​ចំនួន​៣​ម៉ឺន​៦​ពាន់​ហិច​តា លាតសន្ធឹង​ជាប់ឃុំ​ចំនួន​បី គឺ​ឃុំ​ស្រែគរ ឃុំ​ក្បាល​រមាស និង​ឃុំ​ភ្លុក​។

​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ គឺជា​ការខិតខំ​ប្រឹងប្រែង​វិនិយោគ​រួមគ្នា ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​បី គឺ​Hydro lancang international energy របស់​ប្រទេស​ចិន ដែលមាន​ទុន​វិយោគ​៥១% ក្រុមហ៊ុន​Royal group របស់​អ្នកឧកញ៉ា​គិត​ម៉េង មាន​ទុនវិនិយោគ​៣៩% និង​ក្រុមហ៊ុន​EVN របស់​ប្រទេស​វៀតណាម​១០%៕

 

ដោយ​៖ ម៉ាក មេត្តា​