• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • សម្ដេចនាយក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​អាមេរិក ព្យា​ល​បាលជ​ម្ងឺ​ដល់​ពលរដ្ឋ​ខ្មែរ ដែល​គ្រោង​បញ្ជូន​មកវិញ

សម្ដេចនាយក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​អាមេរិក ព្យា​ល​បាលជ​ម្ងឺ​ដល់​ពលរដ្ឋ​ខ្មែរ ដែល​គ្រោង​បញ្ជូន​មកវិញ

  • ថ្ងៃ​ពុធ, 6 ខែ​ធ្នូ 2017 11:12 ព្រឹក
  • 72 Views

​រាជធានី​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ក្នុង​តំបន់​អូរ​ដឹ​ម​កាលពី​ព្រឹក​មិញ បានស្នើរ​ដល់​អាមេរិក ជួយ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ដល់​ពលរដ្ឋ​ខ្មែរ ដែល​គេ​គ្រោង​បញ្ជូន​ឲ្យ​វិលត្រឡប់ មកកាន់​ស្រុកកំណើត​វិញ​។​

​សម្ដេច​តេ​ជោ សែន បាន​ថ្លែងថា កម្ពុជា អាមេរិក មាន​កិច្ចព្រមព្រៀង ស្តីពី​ការបញ្ជូន​ពលរដ្ឋ​កម្ពុជា ដែលមាន​ទោស ត្រឡប់មក​កម្ពុជា វិញ​។ ហើយ​ថ្មីៗ​ចុងក្រោយ​នេះ មានការ​ចង់​បញ្ជូន​ពលរដ្ឋ​កម្ពុជា ដែលមាន​ទោស​ត្រឡប់មកវិញ​, ប៉ុន្តែ​យើង​បាន​គិតពី​សុខទុក្ខ របស់​អ្នក​ទាំងនោះ​ ​ដោយ​ស្នើ​ឲ្យ​អាមេរិក ពិនិត្យ​និង​ព្យាបាល​អ្នក​ទាំងឡាយ ដែលមាន​ជំងឺ​ជាមុនសិន​។ ក្នុងនោះ​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ទៅ ក្រសួងការបរទេស និង​ក្រសួងមហាផ្ទៃ ធ្វើការ​ចរចា​ជាមួយ​អាមេរិក លើ​បញ្ហា​នេះ​ឡើងវិញ​។

​ជាមួយគ្នា​សម្ដេច ក៏បាន​ស្នើ​ទៅ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ផងដែរ ឲ្យ​បញ្ជូន​សារ​នេះ ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថា សូម​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង ដែលមាន​ស្រាប់ រវាង​ប្រទេស​ទាំងពីរ កម្ពុជា អាមេរិក និង​សូម​ឲ្យ​អាមេរិក ផ្តល់​ការផ្គត់ផ្គង់ និង​ការឧបត្ថម្ភ​ខ្លះ ដល់​អ្នក​ទាំងនោះ​៕

​ដោយ​៖ សរ ខេ​មា​