ការណាត់ជួបរវាង​​កញ្ញា Beyonce និងស្វាមីបន្ទាប់ពី​លេចចេញ​រឿងអាស្រូវ

  • ថ្ងៃ​ពុធ, 6 ខែ​ធ្នូ 2017 6:54 ព្រឹក
  • 63 Views

Beyonce និង​លោក JAY-Z បាន​ចំណាយពេល​ជាមួយគ្នា​នៅ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​៤​កន្លងទៅនេះ​ដែល​វា​ក៏​ជា​ថ្ងៃ​ខួបកំណើត​ស្វាមី​របស់​នាង​ផងដែរ​។

​លោក JAY-Z កើត​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​១៩៦៩ មាន​អាយុ​៤៨​ឆ្នាំ ចំណែកឯ​ប្រពន្ធ​របស់លោក​វិញ​មាន​អាយុ​៣៦​ឆ្នាំ​។ បើ​យោងតាម​រូបភាព​របស់ Beyonce និង​លោក JAY-Z ដែល​កំពុងឈរ​ក្នុង​ជណ្តើរយន្ត ពួកគេ​ទាំងពីរ​ហាក់បីដូច​ជាស​ប្បាយ​ចិត្ត​យ៉ាងខ្លាំង បើទោះជា​មុននេះ​មានការ​លេចចេញ​នូវ​ពត៌មាន​ថា​លោក​បាន​ក្បត់ចិត្ត​ប្រពន្ធ​ក៏ដោយ​។

​សូមបញ្ជាក់ថា​លោក JAY-Z និង Beyonce បាន​រៀប​អាពាហ៍ពិពាហ៍​ជិត​១០​ឆ្នាំមក​ហើយ​បើ​គិត​ចាប់ពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០០៨៕

Image result for beyonce jay z

​ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​