តិច​និ​ច​ត្រាំ​ខ្ទឹមស អោយ​ឆ្ងាញ់​ពិសា​

  • ថ្ងៃ​ព្រហស្បតិ៍, 7 ខែ​ធ្នូ 2017 8:17 ព្រឹក
  • 70 Views

​ការ​ត្រាំ​ខ្ទឹមស​អោយ​ស្រួយ និង​គួរអោយ​ចង់​ទទួលទាន​គឺ សូម​យក​ខ្ទឹមស មក​ត្រាំ​ទឹក​ទាំង​សំបក​១​យប់ ហើយ​យកមក​បកសំបក​ចេញ អោយ​សល់​តែ​ក្លែបៗ ត្រាំ​ក្នុង​ទឹកអំបិល ១​យប់ ហើយ​យក​ឡើង មក​ត្រាំ​ក្នុង​ទឹក​កំបោរ​ថ្លា (​ទឹក​កំបោរ​ក្រហម ដែល​ចាស់ៗ​ទទួលទាន​ស្លា​ម្លូ​) មួយថ្ងៃ​ទៀត ទើប​យក​ឡើង​លាង​ទឹក ដាក់​ក្នុង​កញ្ច្រែង​អោយ​ស្ងួត ។

​ផ្សំ​ទឹកខ្មេះ អំបិល ស្ករ ដាក់​ភ្លើង​អោយ​ពុះ ត្រង​ច្រោះ​ដោយ​ក្រណាត់​ស្បៃ ទុកចោល​អោយ​ត្រជាក់ ចាក់​ចូលក្នុង​ដប ឬ​សម្ភារ​សម្រាប់​ដាក់​ត្រាំ​ខ្ទឹមស រួច​ដាក់​ខ្ទឹមស ចូល​ត្រាំ​ប្រមាណ ២០​ថ្ងៃ ទើប​យកមក​ទទួលទាន​បាន ។

​អាច​រក្សាទុក​បានជា​ច្រើន​ខែ មិន​ខូច ប៉ុន្តែ​ដល់ពេល​ដែល​អ្នក​យកមក​ទទួលទាន ត្រូវ​ប្រើ​សម្ភារ​ដែល ស្ងួត​និង​ស្អាត ដួស​យក មិន​ដូច្នោះ​ទេ ខ្ទឹម​ត្រាំ​និង​ឡើង​ផ្សិត និង​មាន​ផ្ទាំង​សៗ នៅលើ​ស្រទាប់​ខាងលើ ។