វិធី​ចៀន​-​អាំង​សាច់​អោយ​ឆ្ងាញ់​

  • ថ្ងៃ​ពុធ, 6 ខែ​ធ្នូ 2017 8:02 ព្រឹក
  • 345 Views

​ប្រសិនបើ​ចៀន ឬ​អាំង​សាច់​អោយ​ទន់ ឈ្ងុយឆ្ងាញ់​ពិសា គួរអោយ​ច​ង៉​ទទួលទាន គួរ​ដាក់​ស្រា​ចូលទៅ មិន​ថា​ជា​ស្រា​អ្វី​ក៏ដោយ ។​

វិធី​ធ្វើ គឺ​ប្រសិនបើជា​សាច់ ចៀន​ខ្ទឹម​-​ម្រេច ត្រូវ​ក្រឡុក​ខ្ទឹម​-​ម្រេច ដោយ​យកទៅ​ក្រឡុក ជាមួយ​សាច់​ពន្លះ​ស្តើងៗ ៥-៦​បន្ទះ ច្រូច​ទឹកត្រី​ចូលទៅ​បន្តិច និង​បន្ថែម​ស្រា ប្រមាណ​២​ស្លាបព្រា ផ្អាប់​ទុកចោល ១០​នាទី ទើប​យកទៅ​ចៀន​នោះ សាច់​ដែល​ចៀន​ហើយ នឹង​ទន់​ឈ្ងុយ គួរអោយ​ទទួលទាន ។​

ប្រសិនបើជា​សាច់​អាំង សូម​យក​សាច់​ពន្លះ ស្តើង​ប្រមាណ ៥-៦​បន្ទះ មក​ក្រឡុក​ជាមួយ​ទឹកត្រី ចាក់​ស្រា​បន្ថែម​២​ស្លាបព្រា ផ្អាប់​ទុកចោល​ប្រមាណ​១០​នាទី យកមក​អាំង​ពិតជា​ឆ្ងាញ់​ពិសា​មិន​ខាន ៕