• ទំព័រដើម
  • >
  • ព័ត៌មានអន្តរជាតិ
  • >
  • អាមេរិក​និង​អង់គ្លេស​ប្រកាស​ស្វាគមន៍​ចំពោះ​ការចុះ​ចេញពី​តំណែង​របស់​ប្រធានាធិបតី​ហ្ស៊ី​ម​បា​វ៉េ

អាមេរិក​និង​អង់គ្លេស​ប្រកាស​ស្វាគមន៍​ចំពោះ​ការចុះ​ចេញពី​តំណែង​របស់​ប្រធានាធិបតី​ហ្ស៊ី​ម​បា​វ៉េ

  • ថ្ងៃ​ពុធ, 22 ខែ​វិច្ឆិកា 2017 2:16 ល្ងាច
  • 148 Views

នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May បាន​ស្វាគមន៍​ចំពោះ​ការចុះ​ចេញពី​តំណែង​របស់​ប្រធានាធិបតី​នៃ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ Robert Mugabe ដោយ​គេ​ដឹងថា ហ្ស៊ី​ម​បា​វ៉េ​ធ្លាប់ជា​អតីត​ក្រោម​អ​ណា​និគម​អង់គ្លេស។

លោកស្រី Theresa May ថា ប្រជាជន​ហ្ស៊ី​ម​បា​វ៉េ​បានបង្ហាញ​ពី​មហិច្ឆតា​ដើម្បី​ការបោះឆ្នោត​មួយ​ដោយ​សេរី​និង​យុត្តិធម៌ និង​ឱកាស​ស្ថាបនា​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ ក្រោម​រដ្ឋាភិបាល​ស្របច្បាប់។ លោកស្រី​បញ្ជាក់ថា ក្នុងនាម​ហ្ស៊ី​ម​បា​វ៉េ ជា​មិត្ត​ដ៏​យូរអង្វែង​នោះ អង់គ្លេស​នឹងធ្វើ​កិច្ចការ​គ្រប់យ៉ាង ដើម្បី​ជួយ​ប្រទេស​នេះ​ទទួលបាន​អនាគត​កាន់តែ​ភ្លឺស្វាង ដែល​ប្រទេស​នេះ​សមតែ​ទទួល។

ជាមួយគ្នា រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson បានចាត់ទុក​ការលាលែង​របស់លោក Mugabe គឺជា​ព្រឹត្តិការណ៍​ប្រ​វត្ថិ​សាស្ត្រ​សម្រាប់​ប្រទេស​នេះ។ លោក​ថា អាមេរិក​អបអរសាទរ​ចំពោះ​ពលរដ្ឋ​ហ្ស៊ី​ម​បា​វ៉េ​ដែល​បង្កើន​សម្លេង​និង​ផ្លាស់ប្តូរ​របប​ដឹកនាំ​ដោយ​សន្តិវិធី។

លោក​បន្តថា អាមេរិក​នឹង​បន្ត​អំពាវនាវ​គ្រប់ភាគី​ទាំងអស់​អត់ធ្មត់ និង​គោរព​ច្បាប់​ស៊ីវិល​និង​រដ្ឋធម្មនុញ្ញ៕