ទីបំផុត! ប្រធានាធិបតី​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​វ័យ៩៣ឆ្នាំ ព្រម​ចុះចេញ​ហើយ

  • ថ្ងៃ​ពុធ, 22 ខែ​វិច្ឆិកា 2017 11:46 ព្រឹក
  • 112 Views

ប្រធានសភា​នៃ​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​បាន​និយាយថា លោក​ប្រធានាធិបតី រ៉ូបឺត មូ​ហ្គា​បេ បាន​ចុះ​ចេញពី​តំណែង​ហើយ ដោយ​បញ្ជាក់ថា លោ​កមូ​ហ្គា​បេ​បានដាក់​លិខិត​លាលែង​នេះ​ជាមួយនឹង​ប្រសិទ្ធិភាពភ្លាមៗ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក មូ​ហ្គា​បេ​មុនពេល​ដាក់​លិខិត​នេះ ត្រូវបាន​ឃុំខ្លួន ក្នុងផ្ទះ ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​សប្តាហ៍​មុន។ លោក​បាន​ដឹកនាំ​ប្រទេស​ស្ថិតក្នុង​អាហ្វ្រិក​ខាងត្បូង​មួយ​នេះ អស់​រយៈពេល​ជិត៤០ឆ្នាំ​ហើយ។ បុរស​វ័យ៩៣ឆ្នាំ​រូបនេះ​មាន​ផែន​ការលើក​ប្រពន្ធ​វ័យ៤១របស់ខ្លួន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ជំនួស​រូបលោក ប៉ុន្តែ​បង្ក​ឲ្យ​មាន​ការតវ៉ា​ទូទាំងប្រទេស​ប្រឆាំងនឹង​ផែនការ​នេះ។

សមាជិក​យោធា​និង​បក្ស​កាន់អំណាច​ព្យាយាម​ឲ្យ​លោក​លាឈប់​ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ​ដំបូង​លោក​មិន​ព្រម រហូតដល់​ម្សិលមិញ ទើប​យល់ព្រម ដើម្បី​ការពារ​កេរ​ឈ្មោះ​ជា​វីរបុរស​ដែល​ទាមទារ​ឯករាជ្យ​សម្រាប់​ប្រទេស​នេះ កាលពីមុន៕