ការបង្កើត​ផលិតកម្ម​សត្វ​មាន​ភាព​រីកចំរើន​ខ្លាំង​ក្នុង​វិស័យ​កសិកម្ម​

  • ថ្ងៃ​ពុធ, 22 ខែ​វិច្ឆិកា 2017 11:49 ព្រឹក
  • 71 Views

​កំពត​៖ អង្គការ people in need ហៅ​កាត់ ភី​ន បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​កសិកម្ម​ខេត្តកំពត បើក​សិក្ខាសាលា​បង្ហាញ​ពី ការអនុវត្ត​គម្រោង​រួមគ្នា បង្កើត​ផលិតកម្ម​សត្វ​ដើម្បី​នីរ​ន្ត​រ​ភាព ជីវភាព និង​បរិស្ថាន​សហគមន៍ មាន​ភាព​រីកចំរើន​។​

សិក្ខាសាលា​នេះ​បាន​ប្រា​រព​ធ្វើឡើង នៅ​ព្រឹក​ទី​២២ វិច្ឆិការ ដោយមាន​ការចូលរួម លោក លោកស្រី តំណាង​អង្គការ​និង​សហគមន៍ ប្រមាណ​៨០​នាក់​។​

​លោក ជួន ប៊ុណ្ណា​រ៉ា ប្រធាន​គម្រោង​អង្គការ​ភី​ន បានធ្វើ​បទ​បង្ហាញ​ពី គម្រោង CAM 4 SCALE (​ខេ​ម​ហ្វ​រ​ស្កែ​ល​) ដែលជា​អ្នកដោះស្រាយ​លើ​បញ្ហា​ប្រឈម​របស់​កសិករ​នៅ​កម្ពុជា​។​

​ពលរដ្ឋ​ប្រមាណ​៩០%​នៅ​ជនបទ​កំពុង​ចិញ្ចឹមសត្វ​ជា​អាទិភាព បន្ទាប់ពី​ការដាំដុះ ក៏ប៉ុន្តែ​ការចិញ្ចឹម​សត្វ​របស់ ពលរដ្ឋ​កន្លងមក គឺ​បាន​ជួបប្រទះ​និង​បញ្ហា​ប្រឈម​ជាច្រើន រួមមាន ការជ្រើសរើស​ពូជ​ន៍ ចំណី ការ​ថែ​រទាំ ខ្លះ​លក្ខ​ណះ​បច្ចេកទេស ដែលជា​ហេតុនាំអោយ​អត្រា​ស្លាប់​និង​ខាតបង់​កើនឡើង​ខ្ពស់​។​

​ជាមួយគ្នានេះ អ្នកស្រី លី ស៊ី​មុំ អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពត បាន​ថ្លែង​អំពី​របាយការណ៍​ស្តីពី​ភាព​រីកចំរើន និង​សម​ត្ថិ​ផល​សម្រេចបាន លើ​វិស័យ​កសិកម្ម ក្នុង​ខេត្តកំពត​កន្លងមក​។ អ្នក​ក៏បាន​សម្តែង​នូវ​ចំណាប់​អារ​ម្ម​ណ័​យ៉ាងខ្លាំង ដោយមាន​អង្គការ​ដៃគូ ជួយ​ជ្រោមជ្រែង លើ​ការលើកកម្ពស់​គម្រោង​បង្កើត​ផលិតកម្ម​សត្វ​នៅ​ខេត្តកំពត​។​

​លោកស្រី​បណ្ឌិត អុក សា​វិ​ន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ បាន​មាន​ប្រសា​ស​ថា តាម​ជំនួយ​អត់​សំណង​របស់​សភាព​អ៊ឺ​រុ​ប បានផ្តល់​ថវិការ​២០​លាន​អ៊ឺ​រ៉ូ ហើយ​តម្រូវអោយ​អគ្គនាយកដ្ឋាន​ចាយ​ថវិការ ២៥% លើ​ការលើកកម្ពស់​គម្រោង​ផលិតកម្ម​សត្វ ចំពោះ​អ្វីដែល​អគ្គនាយកដ្ឋាន​ស​ម្រេច​បាន​កន្លងមក គឺមាន​ការរៀបចំ​អោយមាន​ភ្នា​ក់សុខ​ភាព​សត្វ​ភូមិ បង្កើតអោយមាន​ក្រុម​ចិញ្ចឹមសត្វ មានការ​រៀបចំ​ទីផ្សារ​លក់ ជំរុញអោយមាន​សេវាកម្ម​ល្អ​លើ​ផ្នែក​សុខភាព​និង ផលិតកម្ម​សត្វ ។

​លោកស្រី​បណ្ឌិត បញ្ជាក់ថា​គោលបំណង​នៃ​សិក្ខាសាលា​នាពេល នេះ​គឺ​ចង់បង្ហាញ​នូវ​ភាព​រីកចំរើន​ដែល​សម្រេចបាន​ណា​ពេលកន្លងមក ហើយ​និង​ចែករំលែក​បទ​ពិ​សោ​​ធន៍​របស់​ខេត្ត​ផ្សេងៗ និង​សហគមន៍ ផងដែរ​៕​