ក្រឡាប់​រថយន្ត​ដឹក​កម្មករ ស្លាប់​ម្នាក់ របួស​៥​នាក់​នៅ​ស្រុក​បាទី​

  • ថ្ងៃ​ពុធ, 22 ខែ​វិច្ឆិកា 2017 9:53 ព្រឹក
  • 80 Views

ខេត្តតាកែវ​៖ យ៉ាងហោចណាស់​មានកម្ម​ការ​នី​រោងចក្រ​ម្នាក់ បាន​ស្លាប់​ ​និង​៥​នាក់​ទៀត រងរបួស បន្ទាប់ពី​មាន​ហេតុការណ៍​ក្រឡាប់​រថយន្ត​មួយ កាលពី​យប់​ ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅក្នុង​ភូមិ​ត្រពាំង​ត្រ​យឹ​ង ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ​។

​អ្នក​នៅក្នុង​ហេតុការណ៍​នោះ និយាយថា មុនពេល​កើតហេតុ​រថយន្ត​ ​បាន​ទៅ​ដឹក​កម្មករ​ប្រមាណ​ជាង​១០០​នាក់ ចេញពី​រោងចក្រ​ស្បែកជើង សាន់​បូ​ ​ស្ថិតនៅ​ស្រុក​កណ្តាល​ស្តឹង ខេត្តកណ្តាល ដូច​សព្វដង លុះ​មកដល់​ចំណុច​ខាងលើ​
​រថយន្ត​បាន​រេ​ចង្កូត​ក្រឡាប់ចាក់​កម្មករ កម្មការិនី ចេញ​តែម្តង​។​

​លោក​វរ​ស​នី​យ៍​ត្រី ឈន ត្រឿ​ន អធិការរង​នគរបាល​ស្រុក​បាទី បាន​ឲ្យ​ដឹងថា​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​បណ្តាល​ឲ្យ​កម្មការិនី​ម្នាក់ ស្លាប់​ ​ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ និង​៥​នាក់​ទៀត រងរបួស​ស្រាល​។​ ​ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ករ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ស្លាក​លេខ ភ្នំពេញ​3D-5123 ឈ្មោះ វាល់ វ៉ន ភេទ​ប្រុស រស់នៅ​ភូមិ​ក្រាំង​ប្រទាល ឃុំ​ដូង ស្រុក​បាទី​ ​ខេត្តតាកែវ បាន​រត់​គេចខ្លួនបាត់​ស្រមោល​។

​លោក​បញ្ជាក់ថា ករណី​ក្រឡាប់​រថយន្ត​នេះ គឺ​បណ្តាលមកពី​បច្ចេកទេស​រថយន្ត ដោយ​របូត​ម៉ែត្រ​ចង្កូត​។ ក្រោយ​ហេតុការណ៍​
​សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​ចំណែក​រថយន្ត ត្រូវបាន​កម្លាំង​ជំនាញ យកមក​រក្សារ​ទុក​នៅ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​បាទី​ ​ដើម្បី​រង់ចាំ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

​ដោយ​៖ ស្រ៊ុន សិ​ដ្ឋ​