CL របស់ 2NE1 មក​សម្តែង​នៅ​កម្ពុជាថ្ងៃទី​៩​ខាងមុខនេះ​

  • ថ្ងៃ​អង្គារ, 21 ខែ​វិច្ឆិកា 2017 4:04 ល្ងាច
  • 202 Views

វត្តមាន​របស់​តារា​ដ៏​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ​គឺ​កញ្ញា CL (Lee Chae-rin) នឹង​មក​សម្តែង​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែ​ធ្នួ​ខាង​មុននេះ​។ វា​គឺជាឱកាស​មួយ​សំរាប់​អ្នក​គាំទ្រ​កញ្ញា CL ក៏ដូចជា​អ្នក​ដែល​ចូលចិត្ត​តារា KPOP ទាំងអស់ដើម្បីធ្វើការចូលរួមទស្សនា​។ ​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តឡើង​នៅ​កោះ​ពេជ្រ ហើយ​ក៏មាន​តារាចម្រៀង Original song ជាច្រើន​ទៀត​ចូលរួម​ផងដែរ​។

​សូមបញ្ជាក់ថា​កាលពី​ខែកញ្ញា​កន្លងទៅនេះ​កញ្ញា CL បានចេញ​នូវ MV បទ​ថ្មី​របស់ខ្លួន​ដែលមាន​ចំណងជើង​ថា “No Better Feeling” ដែលមាន​អ្នក​ចូល​ទស្សនា​ជាង​១​លាន​អ្នក​៕