ខ្សែភាពយន្ត “A Wrinkle in Time” ដំណើរ​ឆ្លង​ភព​តាមរក​ឪពុក​

  • ថ្ងៃ​ចន្ទ, 20 ខែ​វិច្ឆិកា 2017 4:46 ល្ងាច
  • 140 Views

​ខ្សែភាពយន្ត​ថ្មី​របស់ Disney ដែលមាន​ចំណងជើង​ថា “A Wrinkle in Time” គឺជា​ខ្សែភាពយន្ត​បែប​ផ្សងព្រេង វិទ្យាសាស្ត្រ ដែល​និយាយ​អំពី​ការធ្វើដំណើរ​ឆ្លង​ភព​​ដើម្បី​តាមរក​ឪពុក​របស់ Meg ជា​អ្នកវិទ្យាសាស្ត្រ​និង​បាន​បាត់​ខ្លួន​។ កាលពីដំបូងឪពុក​របស់ ​Meg​ បាន​ស្វែងរក​វិធី​សាស្រ្តដើម្បី​ធ្វើដំណើរ​ទៅ​ពិភព​ផ្កាយ​ហើយ​បាន​បង្កើត​នូវ​របស់​ម្យ៉ាងដែ​លអាច​នាំ​លោក​ទៅ​ភព​នោះបាន​ប៉ុន្តែ​លោក​ត្រូវបាន​ចាប់យក​ដោយ​កម្លាំង​ងងឹត​ម្យ៉ាង​។ ​មនុស្ស​ម្នាក់​គត់​ដែល​អាចជួយ​សង្គ្រោះ​ឪពុក​របស់​នាង​ចេញពី​ភាព​ងងឹត​នោះ​គឺ Meg ។

​រឿងនេះ​នឹង​បញ្ចាំង​ជា​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក​ក្នុង​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩៕

​ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​