Disney-Pixar បញ្ចេញ​ឈុត​ខ្លី​របស់​គំនូរជីវចល Incredibles 2

  • ថ្ងៃ​អាទិត្យ, 19 ខែ​វិច្ឆិកា 2017 9:32 ព្រឹក
  • 175 Views

​គំនូរជីវចល​រឿង The Incredibles ដ៏​ល្បី​របស់ Disney-Pixar គឺជា​គំនូរជីវចល​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្នុងអំឡុង​ឆ្នាំ​២០០៤​។ រឿងនេះ​និយាយ​អំពី​គ្រួសារ​របស់លោក​ ​Bob Parr ដែលមាន​ថាមពល​ពិសេស​ហើយ​គ្រួសារ​របស់លោក​តែងតែ​ជួយសង្គ្រោះ​ពិភពលោក​ពី​ឥទ្ធិពល​របស់​មនុ​ស្សអា​ក្រក់​។

​កាលពីពេល​ថ្មីៗ​នេះ The Incredibles ក៏បាន​ចេញ​នូវ​ភាព​២ របស់ខ្លួន​ដែល​ភាព​២​នេះ​លោក Bob Parr (Mr. Incredible) ត្រូវ​មើលថែកូនពៅ​របស់លោក Jack-Jack ព្រោះ​ប្រពន្ធ​របស់លោក​កំពុង​ជាប់រវល់​ជួយសង្គ្រោះ​ពិភពលោក​។

​សូមបញ្ជាក់ថា​គំនូរជីវចល Incredibles 2 នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​។ ​

ប្រែសម្រួល៖ ឡោ ប៊ុនឃុយ