ការបង្ការ​ពី​បញ្ហា​ជំងឺ​បេះដូង​

  • ថ្ងៃ​ពុធ, 22 ខែ​វិច្ឆិកា 2017 7:01 ព្រឹក
  • 58 Views

​នៅពេល​ខ្លះ ការអនុវត្តន៍​ងាយៗ ដែល​អាចជួយ​ដោះស្រាយ​ទៅលើ​បញ្ហា​សុខភាព​បានជា​ច្រើន ប៉ុន្តែ​វា​មិនត្រូវ​បាន​គេ​យកទៅ​អនុ​វ្តន៍​នោះឡើយ​។ ភាគច្រើន​មនុស្ស​មួយចំនួន​សុខចិត្ត​ការប្រើប្រាស់​ថ្នាំ​ព្យា​ល​បាល​តែមួយ​ចំនួន​ជំនួស​វិញ​។ ក្នុងនោះ​បញ្ហា​ជំងឺ​បេះដូង​ក៏​ជា​ផ្នែក​មួយ​ដែល​អ្នក​អាចធ្វើ​ការ​បង្គា ដោយ​ខ្លួនឯង ជាជាង​ការមិន​ចាំបាច់​ក្នុងការ​ប្រើប្រាស់​ថ្នាំ ៖

១. ចំណាយពេល​ហាត់ប្រាន​
​ ​ជាទូទៅ​ទៅហើយ ការហាត់​ប្រាន​ត្រូវបាន​ណែនាំ​ពី​សំណាក់​គ្រូពេទ្យ និង​អ្នកជំនាញ​សុខភាព​ជាច្រើន ដើម្បី​ពង្រឹង​បន្ថែម​លើ​សុខភាព​។ ត្រឹមតែ ៣០​នាទី​នៃ​ការហាត់​ប្រាណ​នេះ បាន​ជួយ​ឲ្យ​ចង្វាក់បេះដូង​អ្នក​ដំណើរការបាន​យ៉ាង​ល្អ​។

២. ព្យាយាម​សម្រក​ទម្ងន់​
​ ​បញ្ហា​ទម្ងន់ ដែល​ឡើង​ដោយ​ការ​ទទួលទាន​អាហារ​ខុស​ប្រក្រតី គឺ​សុទ្ធសឹងតែ​ជា​បញ្ហា​ចោទ ទៅលើ​ជំងឺ​បេះដូង​។ នៅពេលដែល​រាងកាយ​អ្នក​ឡើង​គីឡូ​ខ្លាំង គឺ​បណ្ដាលមកពី​កម្រិត​ជាង កូ​ឡេ​ស្ទ័​រ​រ៉ុល ឡើង​ខ្ពស់ ហើយ​ជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​សំពាធ​ឈាម ដែល​ធ្វើ​ចលនា​ទៅ​ប្រព័ន្ធ​បេះដូង​ចាប់ផ្ដើម​ខុស​ប្រក្រតី​ផងដែរ​។​

៣. យក​ថ្នាំ​តាម​ខ្លួន​
​ ​ប្រសិនបើ​អ្នក មាន​ជំងឺ​ផ្នែក​បេះដូង​ហើយ ៕ ការយក ឬ​រក្សា​ថ្នាំ​តាម​ខ្លួន គឺជា​កត្តា​ដ៏​សំខាន់បំផុត​។ មនុស្ស​មួយចំនួន​មិនបាន​លេបថ្នាំ ទៅតាម​បញ្ចា​ដែល​ពេទ្យ​ដាក់​ឲ្យ​នោះទេ​។ បញ្ហា​នេះ​នឹង​បណ្ដាល​ឲ្យ​អ្នក​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​ថែម​មួយកម្រិត​ទៀត​។​

​កែសម្រួល​ដោយ ៖ ហម ឥន្ទ្រ​ចេស្ដា​