ម្ចាស់​បទ “Despacito” ចេញ​បទ​ថ្មី​ទៀតហើយ​ជាមួយកញ្ញា Demi Lovato

  • ថ្ងៃ​សៅរ៍, 18 ខែ​វិច្ឆិកា 2017 2:51 ល្ងាច
  • 273 Views

កាលពី​ថ្ងៃទី​១៦​ថ្មីៗ​​នេះលោក Luis Fonsi ដែលជា​ម្ចាស់​បទ Despacito បានចេញ​នូវ​បទ​ថ្មីមួយទៀតហើយ ​ដែលបទ​នោះ​មាន​ចំណងជើង​ថា “Échame La Culpa”។

​បទ​នេះ​ត្រូវបាន​ផុស​ក្នុង​ឆា​ណែ​ល​ផ្លូវការ​របស់លោក Luis Fonsi ហើយ​មកដល់ពេលនេះ​មាន​អ្នក​ចូល​ទស្សនា​រហូត​ទៅដល់​១៨​លាន​អ្នក​ឯណោះ​។ បទ​នេះ​មានការ​ចូលរួម​ច្រៀង​និង​សំដែង​ដោយ​កញ្ញា Demi Lovato ជា​តារាចំរៀង​ជនជាតិ​អាមេរិក និង​ជា​ម្ចាស់​បទ Let It Go ដ៏​ល្បី​របស់​រឿង Frozen។​

​សូមបញ្ជាក់ថា​បទ Despacito របស់លោក Luis Fonsi គឺជាបទដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ជុំវិញ​ពិភពលោក
ហើយមកដល់ពេលនេះ​គឺមាន​អ្នក​ចូល​ទស្សនា​រហូត​ទៅដល់​ជាង​៤​ពាន់​លាន​អ្នក​ឯណោះ និង​ជា​បទ​ដែល​ទទួលបាន​ពាករង្វាន់ចំនួន​៣​ក្នុង​កម្មវិធី Latin Grammy Awards ផងដែរ៕

​ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​