• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • នាយ​ខណ្ឌ​ជលផល​ខេត្តកណ្ដាល ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជួយ​លើ​ករណី នាំ​ត្រី​ចាបពី​វៀតណាម ដោយ​ក្រុមហ៊ុន នាង សុ​វណ្ណា​រី

នាយ​ខណ្ឌ​ជលផល​ខេត្តកណ្ដាល ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជួយ​លើ​ករណី នាំ​ត្រី​ចាបពី​វៀតណាម ដោយ​ក្រុមហ៊ុន នាង សុ​វណ្ណា​រី

  • ថ្ងៃ​ពុធ, 15 ខែ​វិច្ឆិកា 2017 11:31 ព្រឹក
  • 169 Views

រាជធានី​ភ្នំពេញ​៖ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល កាលពីពេល​ថ្មីៗ​នេះ​ ​បានធ្វើការ​អំពាវនាវ ដល់​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ជួយ​លើ​ករណី​នាំចូល​ត្រី​ចាប​​ពី​វៀតណាម ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះ នាង សុ​វណ្ណា​រី​។​

​លោក វ៉ិ​ត ធា​រិ​ទ្ធ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ខាងលើ បាន​នាំចូល​ត្រី​ចាប​យ៉ាង​គគ្រឹកគគ្រេង​ពី​វៀតណាម ដោយ​គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ លោក​បាន​ថ្លែងថា ត្រី​ចាប​ដែល​ក្រុមហ៊ុន នាង សុ​វណ្ណា​រី នាំ​ចូលមក​មិនមែន​តាម​យន្ដហោះ​ទេ គឺ​វា​ធ្វើដំណើរ​តាម​ទូក​ធំៗ ចូល​តាម​ច្រក​នានា​មក​ឡើង​ឡាន ហើយ​បន្តធ្វើ​ការបែងចែក នៅ​ទូទាំងប្រទេស​តែម្ដង​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ បើតាម​សេចក្ដីរាយការណ៍​ថា ក្រុមហ៊ុន​ ​នាង សុ​វណ្ណា​រី បាន​នាំចូល​ត្រី​ចាប​ទាំង​រស់ និង​ងាប់ ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ ​តាម​ច្រក​ក្អម​សំណរ រួច​យកមក​ផ្ទេរ​ដាក់​រថយន្ដ​នៅ​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាងលិច​
​ជាប់​គល់ស្ពាន​អ្នក​លឿង មុន​យកមក​ចែកចាយ​នៅលើ​ទីផ្សារ​។​

​យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកស្រី នាង សុ​វណ្ណា​រី បាន​ចំអក​ថា​ ​លោកអ្នក​កាសែត​ចង់​ផ្សាយ​អី​ផ្សាយ​ទៅ ព្រោះ​លោកស្រី​ពិតជា​នាំ​ត្រី​ចាប​ចូលមក​មែន​៕

​ដោយ​៖ នាង​ខ្មៅ​