• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • ស្នងការរង​ខេត្តតាកែវ​មួយរូប​ថា នឹង​ចាត់ការ​តាមច្បាប់​ទៅលើ​អ្នកពាក់ព័ន្ធ រឿង​ស៊ីដាច់​លុយ​គម្រោង​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព

ស្នងការរង​ខេត្តតាកែវ​មួយរូប​ថា នឹង​ចាត់ការ​តាមច្បាប់​ទៅលើ​អ្នកពាក់ព័ន្ធ រឿង​ស៊ីដាច់​លុយ​គម្រោង​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព

  • ថ្ងៃ​ពុធ, 15 ខែ​វិច្ឆិកា 2017 11:06 ព្រឹក
  • 229 Views

ខេត្តតាកែវ​៖ បន្ទាប់ពី​ផ្ទុះ​រឿងរ៉ាវ​ចំរូងចំរាស់​ដែលថា ក្រុមមន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រវៀង ​នៃ​ស្រុក​សំរោង ខេត្តតាកែវ គ្រោង​ផ្តិតមេដៃ​ប្តឹង​ទៅកាន់​ស្នងការ​នគ​បាល​ខេត្តតាកែវ​ ​រឿង​នាយប៉ុស្តិ៍​របស់ខ្លួន ស៊ីដាច់​លុយ​គម្រោង​ភូមិ ឃុំ មាន​សុ​វត្តិភាព ដែលមាន​ចំនួន​១៨០​ម៉ឺន​រៀល នោះ ស្នងការរង​មួយរូប នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា លោក នឹង​ចាត់វិធានការ ចំពោះ​អ្នកពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ​។​

​លោក ឃី វណ្ណា ស្នងការរង​ទទួល​ផែន​ធនធានមនុស្ស​ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បានបញ្ជាក់​ប្រាប់ ANN ថា មកទល់ពេលនេះ​លោក​នៅ​មិនទាន់​ទទួលបាន​របាយការណ៍​ណាមួយ​ទាក់ទង​ ​នឹង​ការគ្រោង​ប្តឹង​របស់​ក្រុមមន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រវៀង មកកាន់​ស្នងការដ្ឋាន​នោះទេ​ ​ហើយ​លោក នឹង​ចាត់វិធានការ​ចំពោះ​អ្នកពាក់ព័ន្ធ នឹង​សំណុំ​រឿងនេះ​។​

​ដោយ​លោក​បាន​ចោទ លោក មឿង សារ៉ុន អធិការ​ស្រុក​សំរោង ថា អសមត្ថភាព​ ​ក្នុងការ​អប់រំ​ហើយ​មិន​រាយការណ៍​ជូន​ថ្នាក់លើ​។ លោក​បន្តរ​ទៀតថា លោក មឿង សារ៉ុន​ ​អធិការ​ស្រុក​សំរោង គួរតែ​ស​សេ​របាយការណ៍ តាម​ឋានានុក្រម​ផ្ញើជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ​អោយ​ចាត់វិធានការ​លើ​កំហុសឆ្គង​របស់លោក ស តារា មេ​ប៉ុស្តិ៍​រវៀង​ ​ដែល​ប្រព្រឹត្តិ​កំហុស​ផ្ទុយ​ពី​ច្បាប់​របស់​អង្គរ​ភាព​។​

​ជុំវិញ​ករណី​ខាងលើ​លោក ស តារា នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រវៀង បានអោយដឹងថា​ ​ចំពោះ​លុយ​គម្រោង​ភូមិ ឃុំ មាន​សុវត្ថិភាព​លោក​មិនទាន់បាន​ឆែក​មើល​នៅឡើយ​ទេ​ ​ហើយ​លោក​ក៏​គ្មាន​មូលហេតុ​អី​ដែល​ត្រូវ​ទៅ​បកស្រាយ​ប្រាប់​កូនចៅ​របស់លោក​ដែរ ព្រោះ​ពួកគេ​គ្មាន​សិទ្ធ​សម្រេច​អី្វ​ទាំងអស់ គឺមាន​តែ​លោក​ទេ​ដែលមាន​សិទ្ធ​ចាត់ចែង​បែងចែក​ចំណាយ​ផ្សេងៗ​។​

​ចំណែក លោក មឿង សារ៉ុន អធិការ​ស្រុក​សំរោង​ក៍​ធ្លាប់បាន​ប្រាប់ ANN ​អោយដឹង​ផងដែរ​ថា លោក​ពិបាក​ក្នុងការ​ណែនាំ​ណាស់​ ​ព្រោះ​នាយប៉ុស្តិ៍​រូបនេះ​និយាយ​លែង​ស្តាប់​គ្នា​ទៅហើយ​ ​ហើយ​នេះ​ជា​រឿង​របស់គាត់ អោយ​ទៅតាម​ដំណើរ​ទៅ​៕

​ដោយ​៖ ស្រ៊ុន សិ​ដ្ឋ​