• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជម្រុញ​ឲ្យ​ក្រុមមន្ត្រី​វ័យក្មេង ស្វែងយល់​ពី​បម្រែបម្រួល​ ​នៃ​និន្នាការ​នយោបាយ​ពិភពលោក​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជម្រុញ​ឲ្យ​ក្រុមមន្ត្រី​វ័យក្មេង ស្វែងយល់​ពី​បម្រែបម្រួល​ ​នៃ​និន្នាការ​នយោបាយ​ពិភពលោក​

  • ថ្ងៃ​ពុធ, 15 ខែ​វិច្ឆិកា 2017 9:56 ព្រឹក
  • 93 Views

​រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​១៤ វិច្ឆិកា ម្សិលមិញ បាន​អញ្ជើញ​ថ្លែង​ចែករំលែក​បទពិសោធន៍ ស្តីពី​ស្ថានភាព​ក្នុងប្រទេស និង​អន្តរជាតិ​ទៅដល់​មន្ត្រីរាជការ​វ័យ​ក្មេង និង​មន្ត្រី​ទើប​ប្រឡង​ជាប់​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ដោយ​ជម្រុញ​ឲ្យ​មន្ត្រី​ទាំងនោះ ស្វែងយល់​ពី​បម្រែបម្រួល នៃ​និន្នាការ​នយោបាយ​ពិភពលោក​។​

ឯកឧត្តម សាយ សំ​អាល់ បាន​ថ្លែងថា និន្នាការ​ពិភពលោក​បច្ចុប្បន្ន កំពុងតែ​មានការ​ប្រែប្រួល និង​កំពុង​វិ​វ​ឌ្ឍ​ដែល​យុវជន និង​មន្ត្រីរាជការ​វ័យក្មេង​គួរ​គប្បី​ត្រូវ​ស្វែងយល់ និង​តាមដាន​សម្រាប់​ការរៀនសូត្រ​ទាំងអស់គ្នា​។​

​ដោយ​ឯកឧត្តម បានលើកឡើង ពី​ព្រឹត្តិការណ៍​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ហ្វីលីពីន​ ​និង​កិច្ចប្រជុំ​នៅ​ដា​ណា​ង នៃ​ប្រទេស​វៀតណាម​កាលពីពេល​ថ្មីៗ​នេះ រួមទាំង​ព្រឹត្តិការណ៍​ដែល​កើតឡើង នៅក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា និង​ការវិវឌ្ឍ​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​ទាំងមូល​។​

​ឯកឧត្តម បាន​បញ្ជាក់ថា ឯកឧត្តម​មាន​កាតព្វកិច្ច​រាយការណ៍​ពី​ស្ថានភាព​នយោបាយ និង​ការវិវឌ្ឍ​ ​នៃ​សភាពការណ៍​ដែល​កំពុង​កើតឡើង​ថ្មីៗ ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ជូន​មន្ត្រីរាជការ ដែលជា​ទំពាំង​ស្នង​ប្ញ​ស្សី និង​ជា​ថ្នាក់ដឹកនាំ​នាពេល​អនាគត​៕

​ដោយ​៖ កែវ រំ​ចង់​