អណ្តើក​ហ្លួង​២៥​ក្បាល​ត្រូវបាន​លែង​ឲ្យ​រស់នៅ​តាមបែប​ធម្មជាតិ

  • ថ្ងៃ​ពុធ, 15 ខែ​វិច្ឆិកា 2017 9:14 ព្រឹក
  • 59 Views

​រាជធានី​ភ្នំពេញ​៖ អណ្តើក​ហ្លួង​ពេញវ័យ​ចំនួន​២៥​ក្បាល ដែល​ទទួលបាន​ការថែរក្សា​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​ខេត្តកោះកុង​
​ត្រូវបាន​ព្រលែង​ឲ្យ​រស់នៅ​តាមបែប​ធម្មជាតិ​របស់​វា​វិញ​ហើយ កាលពី​ថ្ងៃទី​១៤ វិច្ឆិកា ម្សិលមិញ​ ​នៅតាម​ដងព្រៃ​ក​ស្រែអំបិល នៃ​ខេត្តកោះកុង​។​ ​នេះ​បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS)​។​

​អណ្តើក​ហ្លួង ជា​ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ ហើយ​វា​ត្រូវគេ​ជឿថា​ ​បាន​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​ទៅហើយ រហូតដល់​ឆ្នាំ​២០០០ ទើប​អ្នកជំនាញ​របស់​កម្ពុជា​ ​និង​អង្គ​ការជំនាញ​ខាង​សត្វព្រៃ បាន​រកឃើញ​នៅ​ស្ទឹង​ស្រែអំបិល នៃ​ខេត្តកោះកុង​។

​អង្គការ WCS បានឱ្យដឹងថា អណ្តើក​ហ្លួង មាន​វត្ត​មានតែ​នៅ​ប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ថៃ ហើយ​ចំនួន​វា​នៅលើ​សាកលលោក​មាន​តិចជាង ៥០០​ក្បាល​ប៉ុណ្ណោះ​។ ចំណែក​នៅ​កម្ពុជា​ ​សត្វ​អណ្តើក​នេះ ក៏បាន​ចាត់ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ផងដែរ​ ​ហើយ​ត្រូវ​បានដាក់​ជា​ប្រភេទ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​កាលពី​ឆ្នាំ ២០០៥៕

​ដោយ​៖ ANN​