មាន​សតិ​មិនល្អ យក​អូស​បម្រុង​ដុត​សាលាឆាន់​លោក​ចោល​

  • ថ្ងៃ​ពុធ, 15 ខែ​វិច្ឆិកា 2017 9:10 ព្រឹក
  • 65 Views

​ខេត្តកំពង់ចាម​៖ បុរស​ម្នាក់ ព្រោះ​តែមាន​សតិ​មិនល្អ បាន​យក​អូស​បម្រុង​ដុត​សាលាឆាន​មួយ ក្នុង​វត្ត ពាមប្រធ្នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ព្រឹក ថ្ងៃទី​១៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៧ ក្នុងភូមិ​ពាម ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​ខាងលើ​ឈ្មោះ ពោ សុខុម ទីលំនៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ដោយសារ​មាន​ជម្ងឺ​ប្រចាំកាយ (​មាន​សតិ​មិន​គ្រប់​) និង​ធ្លាប់​ជាប់គុក​ផងដែរ​។ ប្រភព​ថា មុនពេល​កើតហេតុ​ជននេះ បាន​ដើរទៅ​ចំណុច​វត្ត​ខាងលើ ហើយ​ឡើង​ទៅលើ​សាលាឆាន់ ដោយ​ក្នុង​ដៃ​មាន​កាន់ដំបង​ឬ​ស្សី​១​ធំ​វែង ព្រមទាំង​គម្រាម​យាយៗ​អ្នក​លាងចាន​បំរើ​ព្រះសង្ឃ ឲ្យ​ចុះ​ប្រញាប់​ហើយ ហើយ​ជនបង្ក​ក៏បាន​កង​អុស​បម្រុង​ដុត​សាលា​ឆេះ​ចោល សំណាង​មាន​ពុទ្ធិ​សិ​ទិ្ធ​ជួយ​ពន្លត់​ទាន់ពេលវេលា​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឃាត់​ជនបង្ក​ដែលមាន​សតិ​មិន​គ្រប់​នោះ យកទៅ​ឃុំខ្លួន និង​សួរ​នាំនៅ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​កោះសូទិន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

​ដោយ​៖ ថុង សីហា​