កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​គុណភាព​ម្ហូបអាហារ នៅ​ផ្សារលើ​

  • ថ្ងៃ​ពុធ, 15 ខែ​វិច្ឆិកា 2017 8:58 ព្រឹក
  • 35 Views

​ខេត្ត​ព្រះសីហនុ​៖ សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ម្សិលមិញ បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ពី​និត្យ និង​ផ្សព្វផ្សាយ​គុណភាព​ម្ហូបអាហារ នៅ​ផ្សារលើ​។​

​មន្ត្រី​កាំកុងត្រូល​បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​ពុំបាន​រកឃើញ​ការដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់​នៅលើ​គ្រឿង​សមុទ្រ​ទេ ហើយ​ចំពោះ​ផលិតផល​ម្ហូបអាហា​រវេ​ច​ខ្ចប់​ស្រាប់​ដែល​ដាក់តាំង​លក់​ក្នុង​ផ្សារ​ក៏​ពុំមាន​បញ្ហា​អ្វី​ដែរ​។​

​លោក ស៊ុន សុធី អនុប្រធាន​សាខា​កាំកុងត្រូល ខេត្ត​ព្រះសីហនុ បាន​ប្រាប់ ANN ថា កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ និង​ផ្សព្វផ្សាយ​ក្នុង​រយៈពេល ១​ខែ ៤​ទៅ​៥​ដង បើ​មាន​ករណី​ពិសេស និង​បន្ត​ពិនិត្យ​ថែមទៀត​។ លោក​ថា ការចុះពិនិត្យ និង​ផ្សព្វផ្សាយ​នេះ​មិនមែន​ត្រឹមតែ​ក្នុង​ផ្សារ​តែប៉ុណ្ណោះ​ទេ គឺ​ពិនិត្យ​តាម​គ្រឹះស្ថាន ផ្សារ​ម៉ា​ត និង​តាម​ព្រំប្រទល់​ច្រក ដែលមាន​ទំនិញ​នាំចូល ដើម្បី​កាត់បន្ថយ​ទំនិញ​ណា​ដែលមាន​ផលប៉ះពាល់ កុំ​អោយមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​របស់​យើង​។​

​គួរបញ្ជាក់​ផងដែរ​ថា កន្លងមក​សាខា​កាំកុងត្រូល បាន​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​ណែនាំ​ប្រជាពលរដ្ឋ អោយមាន​ការយល់ដឹង​អំពី​ទំនិញ​ខូចគុណភាព និង​ផលប៉ះពាល់ ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បរិភោគ​ម្ហូបអាហារ ដែលមាន​ការ​ហួស​កាលបរិច្ឆេទ និង​សារ​ធាតុគីមី​ជាច្រើន ប៉ុន្តែ​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​អំពី​ម្ហូបអាហារ ដែលមាន​ធាតុ​បូរ៉ា​ក់ និង​គីមី ព្រមទាំង​កាល​ហួស​កាលបរិច្ឆេទ​គួរអោយកត់សម្គាល់​