នគរបាល​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន​

  • ថ្ងៃ​ពុធ, 15 ខែ​វិច្ឆិកា 2017 8:47 ព្រឹក
  • 21 Views

ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្នុងករណី​ចែកចាយ​គ្រឿងញៀន កាលពី​រសៀល ថ្ងៃទី​១៣-១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​ក្រុង​ប៉ោយប៉ែត​។​

​លោក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សុង សារាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ដុង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ក្រោយ​សាកសួរ​ជំនាញ​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ស៊ឹម ឌី​ណា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​មិត្តភាព​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។ ចំណែក​ដកហូត​វត្ថុតាង រួមមាន​៖ ថ្នាំញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​សរ​ថ្លា​ចំនួន ៧​ថង់​តូច​-​ធំ និង​ទូរស័ព្ទដៃ​៥​គ្រឿង​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

​ដោយ​៖ សម្បត្តិ សីហា​