មកជួយ​ប្រក់​ដំបូលផ្ទះ​ប្អូន ភ្លាត់ស្នៀត​ធ្លាក់​មក​ដី​របួសធ្ងន់​

  • ថ្ងៃ​ពុធ, 15 ខែ​វិច្ឆិកា 2017 8:49 ព្រឹក
  • 30 Views

​ព្រៃវែង​៖ ​បុរស​ម្នាក់ ឡើង​ប្រក់​ដំបូលផ្ទះ​ប្អូន ភ្លាត់ស្នៀត​ធ្លាក់​ពីលើ​ដំបូលផ្ទះ​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ក្នុងភូមិ​សំរោង​វាល ឃុំ​ជី​ផុ​ច ស្រុក​មេសាង​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ ឈ្មោះ ផន ម៉ាច អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ បាន​ធ្លាក់​ពីលើ​ដំបូលផ្ទះ​របស់​ប្អូន​ឈ្មោះ ផន តុម ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ដែលមាន​កំពស់​ជិត​៥​ម៉ែត្រ បណ្តាល​ឲ្យ​រងរបួស​ក្រិចដៃ​ស្តាំ និង​របួស​គុម្ពត្រចៀក​ស្តាំ​។​

​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេសាង​៕​