• ទំព័រដើម
  • >
  • ព័ត៌មានជាតិ
  • >
  • អ្នកសារព័ត៌មាន​ក្នុងប្រទេស​អាស៊ាន និង​ពិភពលោក ពិភាក្សាគ្នា​ពី​អនាគត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​

អ្នកសារព័ត៌មាន​ក្នុងប្រទេស​អាស៊ាន និង​ពិភពលោក ពិភាក្សាគ្នា​ពី​អនាគត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 7:38 ល្ងាច
  • 35 Views

​សេ​អ៊ូ​ល​៖ អ្នកសារព័ត៌មាន​រាប់រយ​នាក់​មកពី​បណ្តា​ប្រទេស​អាស៊ាន និង​មកពី​ទូទាំង​តំបន់​ជុំវិញ​ពិភពលោក នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នា​រដ្ឋធានី​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ បាន​បន្ត​កិច្ចពិភាក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទាក់ទង​នឹង​វិស័យ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​បន្តទៀត នៅក្នុង​កម្មវិធី សន្និសីទ​សារព័ត៌មាន​ឌីជីថល KPF JournalismConference 2017 ។​

​អនាគត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​៖ បណ្តុំ​នៃ​ការរៀបចំ​ព័ត៌មាន ការជឿ​ក​ទុកចិត្ត ការច្នៃប្រឌិត (Future of News Media: Platform, Trust, Innovation) គឺជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​សន្និសីទ​សារព័ត៌មាន​ឌីជីថល KPF JournalismConference 2017​នេះ​។​

​នៅថ្ងៃនេះ អ្នកសារព័ត៌មាន​ទាំងអស់​បាន​ចូលរួម​ពិភាក្សាគ្នា​យ៉ាង​ផុសផុល​ទាក់ទង​ទៅនឹង​ប្រធានបទ​ជា​ច្រ់ន​ដូចជា​៖ របាយការណ៍​ព័ត៌មាន​ឌីជីថល ឆ្នាំ​២០១៧ ភាពជឿ​ទុកចិត្តបាន​នៃ​ព័ត៌មាន ការផ្ទៀងផ្ទាត់​ព័ត៌មាន ព័ត៌មាន ទិន្នន័យ និង​ការពិត ព័ត៌មាន​មិន​ពិត ឬ​បំភ្លៃ និង​ការលើកកម្ពស់​ការយល់​ដឹង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ អនាគត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស​ម័​៧​យ​ឌីជីថល និង​Data Journalism ជាដើម​។​

​គួររំលឹកថា សន្និសីទ​សារព័ត៌មាន​ឌីជីថល KPF Journalism Conference 2017 ជា​លើកដំបូង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅលើ​ទឹកដី​កូរ៉េ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណ រដ្ឋ​កូរ៉េ រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៣ ខែវិច្ឆិកា ដល់​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧​។​

KPF Journalism Conference 2017 ត្រូវបាន​រៀបចំឡើង​ដោយ​មូលនិធិ​សារព័ត៌មាន​កូរ៉េ ហៅ​កាត់​ថា (KPF) ហើយ​មូលនិធិ​សារព័ត៌មាន​កូរ៉េ (KPF) ជា​អ្នក​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នកសារព័ត៌មាន​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់ និង​អត្ថន័យ​នេះ​។​

KPF Journalism Conference 2017​គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ដែល​អ្នកឯកទេស និង​អ្នកជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ព្រមទាំង​អ្នកពាក់ព័ន្ធ​មកពី​ជុំវិញ​ពិភពលោក​បាន​ជួបជុំគ្នា​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​ឱកាស​នៃ​ការរីកចម្រើន និង​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ការចែករំលែក​នូវ​ការអនុវត្ត​ល្អៗ​រវាង​គ្នា ព្រមទាំង​ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​អ្នកសារព័ត៌មាន និង​ស្ថាបន​ពាក់ព័ន្ធ​ផងដែរ​៕​ដោយ ណ​យ គីម​ហុង (NOY KIMHONG)