ត្រី​បា​ឡែ​ន​ច្រើន​ក្បាល​ត្រូវបាន​ប្រទះឃើញ​លើ​ឆ្នេរសមុទ្រ នៅ​ឥណ្ឌូនេស៊ី មិនដឹង​ពី​មូលហេតុ

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 5:08 ល្ងាច
  • 143 Views

ក្រុម​អ្នក​ជួយសង្គ្រោះ​ឥណ្ឌូណេស៊ី កាលពី​ម្សិលមិញ បាន​ជួយសង្គ្រោះ​ត្រី​បា​ឡែ​ន​ធ្មេញ​ធំ និង​មាឌធំ​ចំនួន ១០ក្បាល ដែល​បាន​អណ្តែត​មក​ទើរ​លើ​ឆ្នេរ Ujung Kareung ស្ថិតនៅ​ភាគ​ពាយ័ព្យ កោះ​ស៊ូ​ម៉ា​ត្រា នៃ​ខេត្ត Aceh។

យោងតាម​ក្រុមមន្ត្រី​អភិរក្ស ត្រី​បា​ឡែ​ន​ឥណ្ឌូណេស៊ី ត្រី​បា​ឡែ​ន​ទាំង ១០ក្បាល ខាងលើ ត្រូវបាន​គេ​ប្រទះឃើញ ទើរ​នៅលើ​ឆ្នេរ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​កន្លងទៅ។

ក៏ប៉ុន្តែ​មកទល់នឹង​ពេលនេះ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ហេតុអ្វី​បាន​ត្រី​បា​ឡែ​ន​ទាំងនេះ​មក​ទើ​លើ​ឆ្នេរ ពីព្រោះ​ជាធម្មតា ត្រី​បា​ឡែ​ន​មិនត្រូវ​បាន​គេ​ប្រទះឃើញ នោះទេ នៅ​តំបន់​ទឹក​រាក់​មាន​ជំរៅ​ក្រោម ៣០០ម៉ែត្រ។

គួរ​បញ្ជាក់ថា កាលពី​ខែកុម្ភៈ​កន្លងទៅ​ត្រី​បា​ឡែ​ន​ប្រមាណ ៦៥០ក្បាល ក៏​ធ្លាប់​ទើរ​លើ​ឆ្នេរសមុទ្រ South Island ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់ ដោយ​មិនដឹង​ពី​មូលហេតុ ផងដែរ៕